ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្នុងអំឡុងពេលដ៏លំបាកនេះ កម្ពុជានៅតែបន្តបោះជំហានទៅមុខ ដោយ​សារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាល

2026/01/06 10:47:52 pm        358

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ក្នុងអំឡុងពេលដ៏លំបាកនាពេលនេះ កម្ពុជា​នៅ​តែ​បន្ត​បោះ​ជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ដោយសម្តេចធិបតីបានដោះស្រាយ និង​ឆ្លើយ​តប​ទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និង​ធានា​មិន​ឱ្យ​បាត់​បង់​ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេចបានការពារទាំងអធិប តេយ្យភាពជាតិ ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ច​នូវ​គោលការណ៍ និង​កាតព្វកិច្ច​មនុស្ស​ធម៌​ជូន​ចំពោះ​ប្រជា​ជន ​និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ។

ការថ្លែងបែបនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរ​មីន ទទួលថវិកាសប្បុរសធម៌មកពីក្រុមហ៊ុនឯកជនចំនួន ៦រួមមាន ៖ ក្រុមហ៊ុន MAS SWORK CO.,LTD, ក្រុមហ៊ុន CB INSURANCE PLC.,ក្រុមហ៊ុន REPRE SENTATIVE OFFICE OF PERNOD RICARD SINGAPORE PTE. LTD,ក្រុមហ៊ន TOYOTA (CAMBODIA) CO., LTD, ក្រុមហ៊ុន Tian Xu International Technology Plc. (CoolCash), និងក្រុមហ៊ុន GREEN VACATION CO., LTD ដែលដឹកនាំដោយ លោក Dalton Wong ប្រធាន IndoCham Cambodiaនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះនៅអាជ្ញាធរមីន ដើម្បីរៀបចំសម្ភារៈ និង​គ្រឿង​ឧប​ភោគ​បរិភោគ ឧបត្ថម្ភគាំទ្រ​ដល់​ប្រជាជន​ភៀសសឹ​កក្នុ​ង​អំឡុង​ពេល​នៃ​វិបត្តិ​នៅតា​ម​បណ្តោយ​ព្រំដែ​ន​កម្ពុជា-ថៃ ដោយសារទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បា​ន​ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជន ដែលឈរនៅជាមួយកម្ពុជា និង​ប្រជាជនកម្ពុជា រួមចំណែកជួយដល់ប្រជាពលរដ្ឋភៀសសឹក។ ឯកឧត្តម លី ធុជ បញ្ជាក់​បន្ត​ថា ​ជំនួយដែលបានផ្តល់ បានទៅដល់ដៃរបស់ប្រជាជន អ្វីដែលសំខាន់មួយទៀតនោះ គឺទឹកចិត្ត បេះ​ដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនចំពោះប្រជាជនរងគ្រោះ ក្នុងគោល ដៅលើក​ទឹក​ចិត្ត ការពារសេចក្តីថ្លៃថ្នូរ និងផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ក្នុងស្ថានភាពដ៏លំបាក។

ជាចុង​បញ្ចប់ តាងនាមឱ្យប្រជាជនភៀសសឹក ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់​ទុក​ទឹក​ចិត្ត​ដ៏​សប្បុរស​របស់វិស័យឯកជន ពិតជាឆ្លើយត​ប​ភ្លាម​ៗ​ដោយ​មិន​ស្ទាក់​ស្ទើរ​ជាមួយ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​ភៀស​សឹក និងមានការយកចិត្តទុកដាក់ខ្ពស់៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm