កាសែត O Globo បានរាយការណ៍ ដោយដកស្រង់ប្រភពការទូតជាន់ខ្ពស់ថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva នឹងមានការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអាមេរិក លោក ដូ ណាល់ ត្រាំ (Donald Trump) នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

សារព័ត៌មាននេះ បានឲ្យដឹងទៀតថា លោក Lula da Silva នឹងចង្អុលបង្ហាញពីតម្រូវការនៃការរក្សាស្ថិរភាពសាធារណៈ និងនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលសន្ទនា។ មេដឹកនាំប្រេស៊ីលរូបនេះ ក៏មានការព្រួយបារម្ភអំពីស្ថានភាពនៅតាមព្រំដែនផងដែរ។
ប្រភពមួយបានប្រាប់សារព័ត៌មាន O Globo ថា៖«បច្ចុប្បន្ន សណ្តាប់ធ្នាប់ត្រូវបានរក្សា នៅក្នុងប្រទេស វ៉េណេស៊ុយអេឡា ប៉ុន្តែស្ថានភាពជិតឈានដល់ចំណុចគ្រោះថ្នាក់ ហើយនឹងមិនអាចគ្រប់គ្រងបាន៕
