ក្រុមសិទ្ធិមនុស្សឲ្យដឹងថា មានអ្នកស្លាប់យ៉ាងតិច ២៥នាក់ អំឡុងការតវ៉ា នៅអ៊ីរ៉ង់

2026/01/07 02:48:08 am        86


មានអ្នកស្លាប់យ៉ាងហោចណាស់ ២៥នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ អំឡុងរយៈពេល ៩ថ្ងៃដំបូងនៃការតវ៉ាដែលបានចាប់ផ្តើមកើតចេញពីផ្សារនៃទីក្រុងតេអេរ៉ង់ ដោយសារតម្លៃរូបិយប័ណ្ណធា្លក់ចុះ និងអតិផរណាកើនឡើង។ នេះបើយោងតាមការឲ្យដឹងពីក្រុមសិទ្ធិមនុស្ស។

ការតវ៉ាបានរីករាលដាលដល់ទីក្រុងមួយចំនួន នៅភាគខាងលិច និងភាគខាងត្បូងរបស់អ៊ីរ៉ង់ ប៉ុន្តែមិនធំដូចនឹងទំហំនៃភាពចលាចលដែលបានកើតមានក្នុងប្រទេសនេះ ក្នុងឆ្នាំ ២០២២-២០២៣ ពាក់ព័ន្ធនឹងមរណភាពរបស់នាង Mahsa Amini ដែលស្លាប់អំឡុងពេលស្ថិតក្រោមការឃុំឃាំងរបស់នគរបាលសីលធម៌អ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថា បានរំលោភលើច្បាប់ស្លៀកសំលៀកបំពាក់ដ៏តឹងរឹងរបស់សាធារណរដ្ឋឥស្លាម។

តែទោះបីជាមានទំហំតូចជាងក៏ដោយ ក៏ការតវ៉ាទាំងនេះបានរីករាលយ៉ាងឆាប់រហ័ស ពីការផ្តោតលើតែផ្នែកសេដ្ឋកិច្ច ទៅជាការខកចិត្តកាន់តែទូលំទូលាយ ដោយអ្នកតវ៉ាខ្លះថែមទាំងបានស្រែកប្រឆាំងនឹងមេដឹកនាំផ្ដល់ឱវាទខាងសាសនារបស់ប្រទេសទៀតផង។

អ៊ីរ៉ង់ក៏នៅតែស្ថិតក្រោមសម្ពាធអន្តរជាតិផងដែរ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកថា នឹងមកជួយបាតុករក្នុងប្រទេសអ៊ីរ៉ង់នេះ ប្រសិនបើកងកម្លាំងសន្តិសុខ បានបាញ់ប្រហារពួកគេ។ ជាការឆ្លើយតប មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសច្ចាថា នឹងមិន «ចុះញ៉មជាមួយសត្រូវឡើយ»។

Hengaw ដែលជាក្រុមសិទ្ធិមនុស្សជនជាតិឃឺដអ៊ីរ៉ង់ បានដាក់ចំនួនអ្នកស្លាប់ ២៥នាក់ ក្នុងនោះរួមមានទាំង ៤នាក់ដែលមានអាយុក្រោម ១៨ឆ្នាំផងដែរ។ ស្ថាប័ននេះបានបន្ថែមថា មនុស្សជាង ១.០០០នាក់ ត្រូវបានចាប់ខ្លួន។ តែ HRANA ដែលជាបណ្តាញសកម្មជនសិទ្ធិមនុស្ស បានឲ្យដឹងថា មនុស្ស ២៩នាក់យ៉ាងតិច បានបាត់បង់ជីវិត ក្នុងនោះរួមទាំងមានភ្នាក់ងារអនុវត្តច្បាប់ ២នាក់ផងដែរ បន្ថែមពីលើការចាប់ខ្លួន ១.២០៣នាក់ គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm