កងកម្លាំងសន្តិសុខ ត្រូវបានគេមើលឃើញល្បាតតាមដងផ្លូវនៅក្នុងរដ្ឋធានី Caracas របស់ប្រទេសវេណេស៊ុយអេឡា នៅក្នុងរូបថតសន្លឹកដែលត្រូវបានចែករំលែកដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Diosdado Cabello ខណៈមេដឹកនាំប្រឆាំងនិយាយថា ប្រធានាធិបតីថ្មីមិនអាចទុកចិត្តបាននោះទេ ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ចលនា Vente Venezuela របស់អ្នកស្រី María Corina Machado គឺជាមេដឹកនាំក្រុមប្រឆាំងវែ បានទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ ។
សេចក្តីថ្លែងការណ៍របស់ចលនា Vente Venezuela និយាយថា អ្នកដែលឃុំខ្លួនជនស៊ីវិល និងអ្នកទោសនយោបាយដោយអយុត្តិធម៌ គួរតែដោះលែងពួកគេជាបន្ទាន់ ។
នៅក្នុងរូបភាពវីដេអូឃ្លីបដែលត្រូវបានចែករំលែកតាមអនឡាញ ឃើញកងកម្លាំងសន្តិសុខស្រែកពាក្យ “មានតែភក្តីភាពប៉ុណ្ណោះ គ្មានទេជនក្បត់ជាតិ” ។
អ្នកស្រី Angela ដែលជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Guayana ស្ថិតក្នុងរដ្ឋ Bolivar របស់វេណេស៊ុយអេឡា និយាយថា ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ អ្នកស្រីឃើញមនុស្សតិចតួចប៉ុណ្ណោះនៅតាមដងផ្លូវ ហើយគ្មានរថយន្តធ្វើចរាចរណ៍នោះទេ ។
អ្នកស្រីនិយាយថា កាលពីថ្ងៃសៅរ៍ ផ្សារទំនើបពោពេញដោយមនុស្ស ហើយនិងការតម្រង់ជួរយ៉ាងវែង ប៉ុន្តែថ្ងៃនេះ ស្ថានភាពស្ងប់ស្ងាត់ខ្លាំងណាស់ ហើយគ្មានមនុស្សនៅតាមដងផ្លូវនោះទេ ៕