ការិយាល័យសិទ្ធិមនុស្ស UN៖ ពិភពលោកលែងសូវមានសុវត្ថិភាពហើយ ក្រោយសកម្មភាពរបស់អាមេរិកនៅវេណេស៊ុយអេឡា

2026/01/06 07:55:17 pm        143

ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(OHCHR)និយាយនៅថ្ងៃអង្គារនេះថា សហគមន៍ពិភពលោកត្រូវតែច្បាស់លាស់ថា ការអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅប្រទេសវេណេស៊ុយអេឡា គឺបំពានច្បាប់អន្តរជាតិដែលធ្វើឲ្យពិភពលោកលែងសូវមានសុវត្ថិភាពទៀតហើយ ។

កងកម្លាំងសហរដ្ឋអាមេរិកបានទម្លាក់អំណាចមេដឹកនាំវេណេស៊ុយអេឡាលោក Nicolas Maduro នៅក្នុងប្រតិបត្តិការដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីចុងសប្តាហ៍កន្លងទៅ ។ លោកប្រឈមនឹងការចោទប្រកាន់ឧក្រិដ្ឋកម្ម ៤ករណីនៅតុលាការសហព័ន្ធអាមេរិក រួមទាំងភេរវកម្មគ្រឿងញៀន ហើយអនុប្រធានាធិបតីរបស់លោក Maduro បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី ។

អ្នកស្រី Ravina Shamdasani គឺជាអ្នកនំាពាក្យការិយាល័យ OHCHR និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយមិនមែនជាជ័យជម្នះសម្រាប់សិទ្ធិមនុស្ស ការអន្តរាគមន៍ផ្នែកយោធារបស់ពួកគេ ដែលជាការរំលោភលើអធិបតេយ្យភាពរបស់វេណេស៊ុយអេឡា និងធម្មនុញ្ញអង្គការសហប្រជាជាតិ ធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសន្តិសុខអន្តរជាតិ វានឹងធ្វើឲ្យរាល់ប្រទេសលែងសូវមានសុវត្ថិភាពទៀតហើយ ។

អ្នកស្រីបន្តថា គ្មានការបំភាន់ ឬការបង្វែរចំណាប់អារម្មណ៍ណាមួយ អាចផ្លាស់ប្តូរការពិតទាំងនេះបានឡើយ ។ អនាគតរបស់វេណេស៊ុយអេឡា ត្រូវតែកំណត់ឡើងដោយពលរដ្ឋរបស់ពួកគេមួយគត់ ហើយអស្ថិរភាព និងយោធាភាវូបនីយកម្មបន្ថែមទៀត មានតែធ្វើឲ្យស្ថានភាពមនុស្សធម៌នៅទីនោះ កាន់តែអាក្រក់ទៅប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am