នេប៉ាល់ចេញបម្រាមគោចរ បន្ទាប់ពីការបំផ្លិចបំផ្លាញវិហារឥស្លាម បង្កឲ្យមានការតវ៉ា

2026/01/07 03:00:21 am        130


ក្រុមមន្ត្រី នៅថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា បម្រាមគោចរត្រូវបានដាក់ នៅទីក្រុងព្រំដែនដ៏សំខាន់មួយ នៅភាគខាងត្បូងនសប្រទេសនេប៉ាល់ បន្ទាប់ពីក្រុមអ្នកកាន់សាសនាហិណ្ឌូ និងឥស្លាម បានចាប់ផ្តើមតវ៉ាប្រឆាំងនឹងគ្នាទៅវិញទៅមក បន្ទាប់ពីមានការបំផ្លិចបំផ្លាញវិហារឥស្លាម កាលពីចុងសប្តាហ៍សប្ហាហ៍កន្លងមក។

បទបញ្ជាបម្រាមគោចរដែលចេញដោយរដ្ឋបាលតំបន់ Parsa បានឲ្យដឹងថា គ្មាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឲ្យនៅតាមដងផ្លូវនោះទេ ហើយការប្រមូលផ្តុំ និងបាតុកម្មទាំងអស់ ត្រូវបានហាមឃាត់។ សេចក្តីជូនដំណឹងនេះ ក៏បានព្រមានផងដែរថា អ្នកបំពានអាចត្រូវបានបាញ់ប្រហារដោយកងកម្លាំងសន្តិសុខ។

ទាហាន និងនគរបាលប្រដាប់អាវុធ កំពុងដើរល្បាតតាមដងផ្លូវនានានៃទីក្រុង Birgunj ដែលស្ថិតនៅចម្ងាយ ១៣០គីឡូម៉ែត្រ នៅភាគខាងត្បូងនៃរដ្ឋធានី Kathmandu ដែលជាចំណុចព្រំដែនដ៏សំខាន់ សម្រាប់ការនាំចូលប្រេង ទំនិញ និងការផ្គត់ផ្គង់ជាច្រើនពីប្រទេសជិតខាងឥណ្ឌាមកកាន់នេប៉ាល់។

ក្រុមអ្នកកាន់សាសនាឥស្លាម បានចាប់ផ្តើមធ្វើការតវ៉ានៅតាមដងផ្លូវនៃទីក្រុង Birgunj កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រឆាំងនឹងទង្វើបំផ្លិចបំផ្លាញនិយមលើវិហារឥស្លាម នៅក្នុងទីក្រុងក្បែរនោះ ដែលត្រូវបានបន្តមកដោយបាតុកម្មដាច់ដោយឡែកពីអ្នកកាន់សាសនាហិណ្ឌូ នៅថ្ងៃតែមួយ។ ការតវ៉ាបានបន្តមានតាំងពីពេលនោះមក។ មិនមានការប៉ះទង្គិចគ្នា រវាងក្រុមទាំង២ នោះទេ ហើយក៏មិនមានអ្នករងរបួសអ្វីធ្ងន់ធ្ងរដែរ ដោយមានត្រឹមតែការប៉ះទង្គិចគ្នាជាមួយនគរបាលកុបកម្មប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នា រវាងអ្នកកាន់សាសនាហិណ្ឌូ និងឥស្លាម គឺកម្រកើតមានណាស់ នៅប្រទេសនេប៉ាល់ដែលមានបិរិស័ទហិណ្ឌូភាគច្រើន ដោយប្រជាជនមូស្លីមត្រូវបានឃើញភាគច្រើនតាមតំបន់ព្រំដែន នៅភាគខាងត្បូងនៃប្រទេសនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm