ចិនគាំទ្រយ៉ាងមុតមាំរដ្ឋាភិបាលវេណេស៊ុយអេឡា និងពលរដ្ឋក្នុងការការពារអធិបតេ្យភាពរបស់ពួកគេ

2026/01/07 03:00:57 am        136

ក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនគាំទ្រយ៉ាងមុតមាំរដ្ឋាភិបាល និងពលរដ្ឋវេណេស៊ុយអេឡា ក្នុងការការពារអធិបតេ្យភាព សន្តិសុខ សិទ្ធិស្របច្បាប់ និងអត្ថប្រយោជន៍របស់ពួកគេ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ។

កាលពីថ្ងៃចន្ទម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានអំពាវនាវឲ្យមានការគោរពឯករាជ្យភាពនយោបាយរបស់ប្រទេស បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលទីក្រុងវ៉ាស៊ីនតោនបានការពារថា ជាសកម្មភាពរបស់នគរបាលប្រឆាំងនឹងមេដឹកនាំខុសច្បាប់របស់ទីក្រុង Caracas។

កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយារបស់លោក កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ដោយបញ្ចប់ការគ្រប់គ្រងផ្តាច់ការកាន់តែខ្លាំងឡើងរយៈពេល១២ឆ្នាំដោយមេដឹកនាំឆ្វេងនិយមរូបនេះ ដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ពីបទដឹកនាំក្រុមជួញដូរគ្រឿងញៀន ។ ចិន រុស្ស៊ី និងកូឡុំប៊ី បានចាត់ទុកប្រតិបត្តិការយោធាសហរដ្ឋអាមេរិកថា ខុសច្បាប់ ។ 

កាលពីថ្ងៃចន្ទម្សិលមិញនេះដែរ ប្រធានាធិបតីចិនលោក Xi Jinping បានជំរុញឲ្យប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញរបស់ UN ។ លោកថា ប្រទេសមហាអំណាចគួរតែធ្វើជាគំរូគេ ខណៈរូបលោកពុំនិយាយចំឈ្មោះសហរដ្ឋអាមេរិក ឬវេណេស៊ុយអេឡា ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm