កូឡុំប៊ី នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន

2026/01/07 03:17:45 am        188

រដ្ឋាភិបាលកូឡុំប៊ី និយាយកាលពីថ្ងៃចន្ទថា ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដោយប្រើប្រាស់ព័ត៌មានចារកម្ម និងបច្ចេកវិទ្យារបស់ទីក្រុងវ៉ាស៊ីនតោន ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកូឡុំប៊ីលោក Armando Benedetti និយាយនៅក្នុងវីដេអូជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Andres Idarraga ដែលត្រូវបានផ្ញើរជូនក្រុមអ្នកសារព័ត៌មានដោយរដ្ឋាភិបាលថា ពួកយើងនឹងបន្តសម្របសម្រួល និងសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ។

កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានហៅសមភាគីកូឡុំប៊ីលោក Gustavo Petro ថាលែងធ្វើការកើតទៀតហើយ ហើយលោកនិយាយថា ប្រតិបត្តិការយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសមួយនេះ អាចនឹងកើតមានឡើង ។

កាលពីចុងសប្តាហ៍កន្លងទៅ ទាហានសហរដ្ឋអាមេរិក បានចូលក្នុងប្រទេសវេណេស៊ុយអេឡា និងបានចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ដែលកាលពីថ្ងៃចន្ទ បានផ្តល់ចម្លើយគ្មានទោសនៅក្នុងតុលាការរដ្ឋញូវយ៉ក ជុំវិញករណីចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀន ។

លោក Benedetti និយាយថា ប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់កូឡុំប៊ី នឹងមានគោលដៅលើមន្ទីរពិសោធន៍គ្រឿងញៀន អង្គការឧក្រិដ្ឋកម្ម និងជំរំលាក់ខ្លួនរបស់ពួកគេ ។

ដោយឡែក លោក Idarraga និយាយដែរថា ពួកយើងនឹងបន្តសង្គត់ធ្ងន់ពីការប្រយុទ្ធប្រឆំាង គ្រោះមហន្តរាយមួយនេះ ជាពិសេសនៅតាមព្រំដែនកូឡុំប៊ី-វេណេស៊ុយអេឡា ។

កូឡុំប៊ី បានរិះគន់សេចក្តីអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យរបស់លោក Trump ហើយពួកគេនិយាយថា ការឈ្លានពានដែលអាចកើតមានណាមួយរបស់សហរដ្ឋអាមេរិក នឹងក្លាយជាការជ្រៀតជ្រែកជ្រុលហួសហេតុ ។

សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធកូឡុំប៊ីឲ្យបង្កើនការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ស្របពេលដែលការដាំដុះស្លឹកកូកា ដែលជាវត្ថុធាតុដើមប្រើប្រាស់សម្រាប់ផលិតកូកាអ៊ីន បានហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក Petro បាននិយាយការពារថា ពួកគេរឹបអូសបានសារធាតុកូកាអ៊ីនក្នុងកម្រិតពុំធ្លាប់មានពីមុនមក រួមទំាងការរឹបអូសសារធាតុកូកាអ៊ីនទម្ងន់ជិត ១ពាន់តោន កាលពីឆ្នាំ ២០២៥ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm