ប្រទេសកាតា រិះគន់ «ការគំរាមកំហែងនយោបាយ» ខណៈអ៊ីស្រាអែល រារាំងច្រកព្រំដែនហ្កាហ្សាដ៏សំខាន់

2026/01/07 05:43:35 pm        112

ក្រសួងការបរទេសកាតា បាននិយាយថា ទីក្រុងដូហា កំពុងសហការជាមួយអ្នកសម្របសម្រួលដើម្បីបើកច្រកឆ្លងកាត់ Rafah ដ៏សំខាន់ឡើងវិញ ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ហ្កាហ្សា និងផ្តល់ជំនួយដល់ជនភៀសខ្លួន ខណៈរិះគន់ខ្លាំងៗលើអ៊ីស្រាអែល ដែលកំពុងបង្កើតឧបសគ្គ។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ (៦ មករា) លោក Majed al-Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយថា ការទំនាក់ទំនងកំពុងដំណើរការលើការបើកច្រកឡើងវិញ ប៉ុន្តែសេចក្ដីលម្អិតមិនទាន់មានភ្លាមៗទេ។ លោកបានលើកឡើងថា «កាតាកំពុងធ្វើការជាមួយអ្នកសម្របសម្រួល ដើម្បីធានានូវការឈានដល់ដំណាក់កាលទីពីរនៃបទឈប់បាញ់ហ្កាហ្សា»។ កាតា ក៏បានទាមទារយ៉ាងមុតមាំថា ជំនួយមនុស្សធម៌មិនគួរត្រូវបានប្រើប្រាស់ជា «ការគំរាមកំហែងនយោបាយ» ជាដាច់ខាត។

កិច្ចប្រឹងប្រែងនេះ បានកើតឡើងស្របពេលមានរបាយការណ៍របស់អ៊ីស្រាអែលថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក អាចនឹងពិចារណាមិនបើកច្រកឆ្លងកាត់ Rafah ដ៏សំខាន់ឡើងវិញ នៅតាមព្រំដែនជាមួយអេហ្ស៊ីប លុះត្រាតែសាកសពចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចុងក្រោយនៅហ្កាហ្សា ត្រូវបានរកឃើញ និងប្រគល់ជូនអ៊ីស្រាអែលវិញ។

គួរឱ្យដឹងថា ការបើកច្រក Rafah ឡើងវិញ គឺជាលក្ខខណ្ឌមួយនៃដំណាក់កាលដំបូងក្នុងបទឈប់បាញ់ ដែលបានចូលជាធរមានតាំងតែពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥មក ប៉ុន្តែច្រកនេះនៅតែបិទទ្វារ ខណៈក្រុមមនុស្សធម៌និយាយថា ការរឹតបន្តឹងរបស់អ៊ីស្រាអែល នៅតែបន្តរារាំងដល់ការដឹកជញ្ជូនជំនួយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm