យ៉ាងហោចណាស់ ២២​នាក់​របួស​ក្នុង​ជម្លោះ​អ្នកគាំទ្រ​អំឡុង​ការប្រកួត​បាល់ទាត់​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក

2022/03/07 06:53:14 pm        194

​បាល់ទាត់៖ ​យ៉ាងហោចណាស់​មាន​មនុស្ស ២២នាក់​របួស​ក្នុង​ហេតុ​ការ​ណ៍ជម្លោះរវាង​អ្នកគាំទ្រ និង​អ្នកគាំទ្រ​អំឡុង​ការប្រកួត​បាល់ទាត់​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​ ​​ការប្រកួត​ក្របខណ្ឌ Liga MX រវាង Queretaro និង Atlas ត្រូវបាន​ផ្អាក​ត្រឹម​នាទី​ទី៦៣ នៅពេល​អ្នកគាំទ្រ​ក្រុម​ទាំង២ ​ផ្ទុះ​កំហឹង​ឈានដល់​អំពើ​ហិង្សា​មកដល់​លើ​ទីលាន​នៃ​កីឡដ្ឋាន La Corregidora​។

​​កីឡាករ​មួយចំនួន​ក៏បាន​ព្យាយាម​រំងាប់​អារម្មណ៍​អ្នកគាំទ្រ​ដែរ មុនពេល​ដែល​កីឡាករ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ចូល​ក្នុង ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ​។​ ​​នគរបាល​ក្នុង​តំបន់​បានឱ្យដឹងថា ក្នុងចំណោម ២២នាក់​របួស​នោះ​មាន ២នាក់​របួសធ្ងន់ និង ៩នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ​​ក្រុម​ភ្ញៀវ Atlas នាំមុខ ១-០ នៅពេលដែល​ការប្រកួត​ត្រូវបាន​ផ្អាក​នោះ​។ ​​ប្រធាន​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក Liga MX លោក Mikel Arriola បានសម្រេច​ផ្អាក​រាល់​ការប្រកួត​ទាំងអស់​ថ្ងៃអាទិត្យ​ម្សិល​មិញ ហើយ​បន្ថែមថា ​គណៈ​គ្រប់គ្រង​កីឡដ្ឋាន​ក្រុម​ម្ចាស់ផ្ទះ​នឹងត្រូវ​ទទួល​ការពិន័យ​ តាមរយៈ​ភាព​ចន្លោះប្រហោងផ្នែក​សន្តិសុខ​នេះ​៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 07:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ

2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 11:38:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm