ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រ ដ៏ខ្លាំងក្លា បានវាយប្រហារនៅប្រជុំកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីន ក្នុងថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦ នេះ ហើយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នករងរបួសនោះទេ។
USGS បាននិយាយថា រញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ ១០ គីឡូម៉ែត្រ ចម្ងាយប្រហែល ៦៨ គីឡូម៉ែត្រ ភាគខាងកើតនៃភូមិ Baculin ដែលជាភូមិមួយនៅក្នុងទីប្រជុំជន Hinatuan ភាគខាងត្បូងនៃខេត្ត Surigao del Sur ប្រទេសហ្វីលីពីន៕
