សហជីព និងកម្មករជឿជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដឹកនាំប្រទេសកម្ពុជា មានសុខសុវត្ថិភាព សន្តិភាព

2026/01/07 07:08:43 pm        254

ក្នុងឱកាស ខួបទី៤៧ នៃថ្ងៃជម្នះ៧មករា ឆ្នាំ២០២៦នេះ សហជីព និងកម្មករជឿជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំប្រទេសជាតិ មានសុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍរីកចម្រើនទៅមុខ ហើយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ 

 អ្នកស្រី ភុំ ចិន្តា ពលរដ្ឋរស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ បានឱ្យ ប៊ីធីវី ដឹងថា ទោះបីជាកើតមិនទាន់ ៧មករា ១៩៧៩ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលអ្នកស្រីបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ គឺពិបាកខ្លាំងណាស់ ដែលមិនអាចបំភ្លេចបានអំពើភាពឃោរឃៅ សោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។ អ្នកស្រីលើកឡើងថា ទោះបីជាកើតមិនទាន់សម័យនោះពិតមែន ប៉ុន្តែតាមរយៈរូបភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃសព្វថ្ងៃនេះ ក៏បានមើលឃើញពីទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ក៏ដូចជាការតតាំងរបស់វីរកងទ័ព និងការរស់យ៉ាងវេទនាជាដើមរបស់ជនភៀសសឹកមកពីគ្រប់ទិសទី។

ជាមួយគ្នានេះ កម្មការិនី ស៊ឺន ស្រីតូច បាននិយាយដោយភាពជឿជាក់ និងសង្ឃឹមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តដឹកនាំប្រទេសឱ្យមានសុវត្ថិភាព សន្តិភាព ដែលធ្វើឱ្យប្រទេសកម្ពុជាមានសិទ្ធិសេរីភាព មានការរស់នៅ មានការហូបចុក មានការងារធ្វើជាប្រចាំនិងប្រាក់ចំណូលទៀងទាត់ ជាពិសេសបានរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើង ក្រោយឆ្លងកាត់ពីភាពដ៏ជូរចត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាមិនចង់ជួប ចង់ឃើញទៀតទេ និងស្អប់ណាស់ពាក្យថា “សង្រ្គាម” មាន៧មករា ឆ្នាំ៧៩ ទើបមានអ្វីៗដូចសព្វថ្ងៃនេះ។ លោកបានបន្តថា អ្វីដែលលោកចង់បាន គឺសុខសន្តិភាពដែលកើតចេញពីការតស៊ូរបស់វីរជនខ្មែរដ៏អង់អាចក្លាហាន។ លោកបានអំពាវនាវសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ប្រទេសកម្ពុជាឱ្យទទួលបានសុខសន្តិភាពពេញលេញឡើងវិញ ខណៈដែលក្រុមយោធាថៃ បន្តការឈ្លានពានដែនអធិបតេយ្យភាពមកលើកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបលើកទី៤៧ នៃទិវាជ័យជម្នះ៧មករា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បង គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល៕អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm