វិស័យឯកជន៖ ថ្ងៃ៧មករា ជាមូលដ្ឋានគ្រឹះជំរុញឱ្យកម្ពុជាឈានទៅសម្រេចក្ខុវិស័យឆ្នាំ២០៥០

2026/01/07 09:10:12 pm        197

វិស័យឯកជនចាត់ទុកថ្ងៃ៧ មករា និងជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍប្រទេសជាតិរីកចម្រើន ទាំង​ផ្នែកសង្គម-សេដ្ឋកិច្ច និងបាន កំពុងជំរុញបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោកកាន់តែរឹងមាំ គាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងស្រូបយក ឱកាស​វិនិយោគ ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ BTV ស្តីពីទិវាជ័យជម្នះ ៧ មករា នេះថា ថ្ងៃ ៧ មករា គឺជាថ្ងៃ​កំណើត​ទី​២​ រប​ស់​ប្រជាជន​កម្ពុជា និងក្លាយជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ លើផ្នែកសង្គម-សេដ្ឋ​កិច្ច ​ដោយបានផ្តល់ឱកាសពេញលេញដល់កម្ពុជា ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេស​ជាតិឱ្យមានការវិវឌ្ឍរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្រោមម្លប់នៃសន្តិភាព, បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ជាលំដាប់ និង​បានធ្វើឱ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជាច្រើនឆ្នាំជាប់គ្នា នៅ​ក្នុង​រយៈ​ពេល​ចុងក្រោយ មុនការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា សមិទ្ធផលថ្ងៃ ៧ មករា បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ខណៈ​បច្ចុប្បន្ន​កម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស នៅលើសកលលោកជាច្រើន ដោយ​បាន​ជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗជាបន្តបន្ទាប់ ដែល​ជាមូលដ្ឋានគ្រឹះជួយជ្រោមជ្រែងដល់ការងើបឡើងនៃសេដ្ឋកិច្ចជាតិ ជាក់​ស្តែង​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ក្នុងឆ្នាំ២០២៥ ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៥,២% និងនៅក្នុង​ឆ្នាំ​២០២៦នេះ ព្យាករថា នឹងសម្រេចបានក្នុរង្វង់ ៥% ផងដែរ។

សូមបញ្ជាក់ថា ថ្ងៃ ៧ មករា គឺជាព្រឹត្តិការណ៍ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព, គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជាសម្រេចបាន សមិទ្ធផលធំៗរបស់ជាតិជាច្រើន បានកំពុង​រីក​ផុស​ឡើង​នៅ​ទូទាំង​ប្រទេស ពិសេសនៅលើទឹកដីរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្ត ព្រះសីហនុ និងបណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ពោលគឺមានសុខសន្តិភាព ទើបយើងមានឱកាសកសាង និងអភិវឌ្ឍប្រទេស​ជាតិ​ និងកសាង កិត្យានុភាពប្រទេសយើងនៅលើឆាកអន្តរជាតិ ជាពិ​សេស​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ការចូលរួមថែរក្សានូវសុខសន្តិភាព និង​ធ្វើ​ឱ្យ​កម្ពុជា​ឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូររុងរឿងទៅពេលអនាគត ជាពិសេសនឹងធ្វើឱ្យ កម្ពុជា​ឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង​ចំណូល​ខ្ពស់នៅឆ្នាំ ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm