ហ្វីលីពីន បន្ទាបកម្រិតគ្រោះរញ្ជួយដី ដែលវាយប្រហារជិតប្រជុំកោះភាគខាងត្បូង

2026/01/07 09:52:32 pm        131

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រ ដ៏ខ្លាំងក្លា បានវាយប្រហារនៅប្រជុំកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីន ក្នុងថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦ នេះ ហើយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នករងរបួសនោះទេ ខណៈក្រោយមក ហ្វីលីពីន បានបន្ទាបកម្រិតនៃគ្រោះធម្មជាតិនេះ។

USGS បាននិយាយថា រញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ ១០ គីឡូម៉ែត្រ ចម្ងាយប្រហែល ៦៨ គីឡូម៉ែត្រ ភាគខាងកើតនៃភូមិ Baculin ដែលជាភូមិមួយនៅក្នុងទីប្រជុំជន Hinatuan ភាគខាងត្បូងនៃខេត្ត Surigao del Sur ប្រទេសហ្វីលីពីន។

ដោយឡែក ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន Phivolcs បានវាស់ស្ទង់ការរញ្ជួយដីនេះក្នុងកម្រិត ៦,៤រ៉ិចទ័រ ប៉ុណ្ណោះ និងជម្រៅ ២៣គីឡូម៉ែត្រ ហើយបានព្រមានអំពីការខូចខាត និងរញ្ជួយជាបន្តបន្ទាប់។ ក្រុមនគរបាលនិងមន្ត្រីគ្រោះមហន្តរាយនៅជិតចំណុចកណ្តាលនៃរញ្ជួយដី បាននិយាយថា ពុំមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសពីគ្រោះធម្មជាតិនេះទេ។

នាយកទីភ្នាក់ងារ Phivolcs លោក Teresito Bacolcol បាននិយាយថា ចំណុចកណ្តាលនៃរញ្ជួយ ស្ថិតនៅចម្ងាយតិចជាង ១០គីឡូម៉ែត្រ ពីកន្លែងដែលធ្លាប់មានរញ្ជួយដីដ៏ខ្លាំងមួយកាលពីខែតុលាកន្លងទៅ ដែលបានសម្លាប់មនុស្ស ៧នាក់។ លោកបន្ថែមថា ការព្រមានអំពីរលកយក្សស៊ូណាមិ ទំនងជាមិនកើតមានពីការរញ្ជួយដីនៅថ្ងៃពុធនេះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm