ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ព្យុះព្រិលមួយកាលពីថ្ងៃទី ៣១ ខែធ្នូ នៅភាគខាងជើងប្រទេសស៊ីរី បានវាយប្រហារទីតាំងចំនួន ៩០ សម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅ ដែលបានប៉ះពាល់ដល់មនុស្សជាង ១៥០.០០០ នាក់ ដោយបានបំផ្លាញ ឬបង្កការខូចខាតដល់ជម្រកចំនួន ៥.០០០ កន្លែង។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ដៃគូរបស់ខ្លួន នៅក្នុងខេត្តអាឡេប៉ូ (Aleppo) Idlib និង Al-Hasakah បានរាយការណ៍ថា ព្យុះនេះបានឆក់យកជីវិតទារកពីរនាក់ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។
OCHA បាននិយាយថា មនុស្សរាប់ពាន់នាក់ បានប្រឈមនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ដោយមានហា និភ័យនៃការថយចុះកម្តៅ និងជំងឺផ្លូវដង្ហើម។ ក្រុមមនុស្សធម៌បានផ្តល់ចង្ក្រាន និងឥន្ធនៈដល់ប្រជាជនដែលផ្លាស់ទីលំនៅជាង ១០.០០០នាក់ នៅក្នុងជំរំ ចាប់តាំងពីមានព្យុះព្រិលនេះ។

OCHA បានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន ត្រូវការថវិកាចំនួន ១១២ លានដុល្លារ អាមេរិក សម្រាប់ជំនួយសង្គ្រោះជីវិតក្នុងរដូវរងា ចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ ដល់ខែមីនា ឆ្នាំ ២០២៦។ រហូតមកទល់ពេលនេះ មានតែ ២៩ លានដុល្លារប៉ុណ្ណោះ ត្រូវបានទទួល ដោយធ្វើឲ្យខ្វះខាតហិរញ្ញប្បទាន ៧៤ ភាគរយទៀត៕