អនុប្រធានក្រុមប្រឹក្សាសន្តិសុខ ចម្លងការព្រមានរបស់អាមេរិក ដោយប្រាប់ថា «កុំលេងហ្គេមជាមួយរុស្ស៊ី»

2026/01/07 11:17:42 pm        63

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានចម្លងតាមក្រាហ្វិករូបភាពរបស់ក្រសួងការបរទេសអាមេរិក កាលពីល្ងាចថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) ដោយបានចេញការព្រមាន «កុំព្យាយាមលេងហ្គេម» ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលបានឆ្លុះបញ្ចាំងនូវសាររបស់សហរដ្ឋអាមេរិក ទាក់ទងនឹងលោកប្រធានាធិបតី Donald Trump។

អមដោយការចែករំលែករូបភាពសខ្មៅនៃវិហារកាតូលិក Christ the Saviour របស់ទីក្រុងមូស្គូ លោក Medvedev បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «រីករាយថ្ងៃបុណ្យណូអែលអូស្សូដក់។ នេះគឺពិភពរុស្ស៊ី!»។ ហើយនៅលើរូបភាពនោះ មានសរសេរអក្សរដិតក្រហមធំៗថា «កុំព្យាយាមលេងហ្គេមជាមួយប្រទេសរុស្ស៊ី»។

ការបង្ហោះនេះ គឺជាការតបត ចំពោះរូបភាព ដែលត្រូវបានផ្សព្វផ្សាយដោយគណនីជាភាសារុស្សីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ការបង្ហោះរបស់អាមេរិក បានរំលេចរូបថតសខ្មៅរបស់លោកប្រធានាធិបតី Trump និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដែលកំពុងត្រួតពិនិត្យមើលប្រតិបត្តិការយោធា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា អមដោយសារសរសេរថា «កុំលេងហ្គេមជាមួយលោកប្រធានាធិបតី TRUMP»។

ចំណងជើងរបស់ក្រសួងការបរទេស បានពណ៌នាលោក Trump ថា ជា «មនុស្សធ្វើពិត» ដោយបន្ថែមសំណួរ និងចម្លើយជាវោហាសាស្ត្រថា «តើអ្នកមិនដឹងទេឬ? ឥឡូវនេះអ្នកដឹងហើយមែនទេ»។ ហើយការឆ្លើយតបរបស់លោក Medvedev បានយកត្រាប់តាមពុម្ពអក្សរច្បាស់ៗ ពណ៌ចម្រុះ និងឃ្លាដែលប្រើដោយទីក្រុងវ៉ាស៊ីនតោន ដោយនេះជាសញ្ញាដែលបង្ហាញពីការកើនឡើងនូវវោហាសាស្ត្រ បន្ទាប់ពីមានព្រឹត្តិការណ៍នៅទីក្រុងការ៉ាកាស។

ការតបសារតាមឌីជីថលទៅវិញទៅមកនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានប្រតិបត្តិការយោធាអាមេរិក ក្នុងរដ្ឋធានីរបស់វ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា។ របាយការណ៍បានបង្ហាញពីការផ្ទុះ និងសកម្មភាពយន្តហោះ នៅពីលើទីក្រុងការ៉ាកាស មុនពេលកងកម្លាំងអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងភរិយារបស់លោក៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm