គណៈកម្មាធិការគាំទ្រមួយ បាននិយាយកាលពីថ្ងៃអង្គារថា តុលាការទុយនីស៊ីមួយ បានដោះលែងក្រុមមនុស្សធម៌មួយក្រុម បន្ទាប់ពីបានកាត់ទោសពួកគេដោយព្យួរទោសពីបទសម្របសម្រួលដល់«ការចូល និងស្នាក់នៅខុសច្បាប់»របស់ជនអន្តោប្រវេសន៍។
លោកស្រី Sherifa Riahi អតីតនាយកអង្គការមិនមែនរដ្ឋាភិបាលបារាំង Terre d'Asile និងសមាជិកបុគ្គលិកជាច្រើននាក់របស់ខ្លួន បានជាប់ពន្ធនាគារជាង ២០ខែរួចហើយ នៅពេលសវនាការចុងក្រោយរបស់ពួកគេ កាលថ្ងៃចន្ទ។

រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការសវនាការនោះ គណៈកម្មាធិការគាំទ្ររបស់លោកស្រី Riahi បានបង្ហោះវីដេអូរបស់ខ្លួនដែលចាកចេញពីពន្ធនាគារនៅពេលយប់ ដោយប្រកាសថា សហការីរបស់លោកស្រី ក៏ត្រូវបានដោះលែងផងដែរ។
លោក Mahmoud Daoud Yaacoub សមាជិកក្រុមការពារក្តីរបស់លោកស្រី Riahi បានប្រាប់សារព័ត៌មាន AFP ថា តុលាការបានប្រកាសការព្យួរទោសរយៈពេល ពីរឆ្នាំ ដល់ជនជាប់ចោទដែលកំពុងជាប់ ឃុំមុនពេលកាត់ទោស៕
