មេបញ្ជាការកងទ័ពហ្ស៊កដានី និងលីប៊ី បានជួបគ្នានៅទីក្រុងអាម៉ាន់ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយោធារួមគ្នា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធានអគ្គសេនាធិការចម្រុះរបស់ហ្ស៊កដានី ឧត្តមសេនីយ៍ឯក Yousef Huneiti និងអគ្គមេបញ្ជាការរងលីប៊ី លោកឧត្តមសេនីយ៍ទោ Saddam Khalifa Abu Qasim។
ទីភ្នាក់ងារសារព័ត៌មាន Petra បានរាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារួមគ្នា ការផ្លាស់ប្តូរជំនាញបណ្តុះបណ្តាល និងការកសាងសមត្ថភាព ដើម្បីគាំទ្រដល់ភាពជាដៃគូការពារជាតិ និងដោះស្រាយបញ្ហាប្រឈមសន្តិសុខរួមគ្នា។

លោក Huneiti បានពិភាក្សាអំពីកម្មវិធីទំនើបកម្មសំខាន់ៗ ដោយកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ជាបន្តបន្ទាប់របស់ពួកគេ នៅក្នុងតំបន់វេសបែង (West Bank)និងហ្កាហ្សាស្ទ្រីប។ លោកបានសង្កត់ធ្ងន់ថា កងទ័ពអាកាសហ្ស៊កដានី ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការយោធា ដើម្បីបង្កើនសន្តិសុខក្នុងតំបន់ និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Petra។
លោក Abu Qasim បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលជាបន្តបន្ទាប់ និងការចែករំលែកជំនាញយោធារវាងប្រទេសទាំងពីរ៕
