មេទ័ពអ៊ីរ៉ង់ ព្រមានឆ្លើយតបទៅនឹង «ការគំរាម» របស់លោក Trump និងលោក Netanyahu

2026/01/07 11:49:13 pm        105

ប្រមុខយោធាអ៊ីរ៉ង់ នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) នេះ បានព្រមានថា អ៊ីរ៉ង់នឹងមិននៅស្ងៀម ហើយអនុញ្ញាតឲ្យមានការគំរាមកំហែងមកលើខ្លួន ពីសំណាក់មហាអំណាចខាងក្រៅ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលគាំទ្រចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Amir Hatami បាននិយាយថា៖ «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាត់ទុកការបង្កើននូវវោហាសាស្ត្រអរិភាព ប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់ថា ជាការគំរាមកំហែង ហើយនឹងមិនអត់ធ្មត់បណ្ដោយឲ្យការបន្តបែបនេះកើតមានឡើងដោយគ្មានការឆ្លើយតបនោះឡើយ»។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមធ្វើអន្តរាគមន៍ ក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើបាតុករត្រូវបានសម្លាប់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសម្តែងការគាំទ្រ ចំពោះការតវ៉ា។

រលកនៃការតវ៉ា បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយក្រុមអាជីវករបានបិទផ្សារ នៅទីក្រុងតេអេរ៉ង់ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ។ ចាប់តាំងពីពេលនោះមក ការតវ៉ាបានរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។ កងកម្លាំងសន្តិសុខអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ នៅឯផ្សារទីក្រុងតេអេរ៉ង់ ខណៈដែលអង្គការក្រៅរដ្ឋាភិបាលមួយ បានប្រាប់ឲ្យដឹងថា មនុស្សជិត ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ាដ៏ធំបំផុត ដែលកើតមាននៅសាធារណរដ្ឋឥស្លាមជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        5
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        63
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm