គ្រោះថ្នាក់រថយន្តដឹកជនអន្តោប្រវេសន៍នៅអេត្យូពីសម្លាប់មនុស្ស ២២នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស

2026/01/08 12:37:50 am        76

មនុស្សយ៉ាងហោច ២២នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៦៥នាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តដឹកទំនិញមួយគ្រឿងផ្ទុកក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនអេត្យូពី និងជនអន្តោប្រវេសន៍ ក្រឡាប់នៅលើផ្លូវហាយវ៉េ ។

អាជ្ញាធរក្នុងស្រុករាយការណ៍កាលពីថ្ងៃអង្គារថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅទីក្រុង Semera ស្ថិតនៅតំបន់ភាគខាងជើង Afar របស់អេត្យូពី ដែលមានចម្ងាយរាប់រយគ.មភាគខាងលិចប្រទេសជិតខាងជីប៊ូទី ។

មន្ទីរទំនាក់ទំនងតំបន់ Afar និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា ឧបទ្ទេវហេតុនេះ កើតឡើង ពេលដែលរថយន្តធំមួយគ្រឿងក្រឡាប់ ពេលផ្ទុកមនុស្សយ៉ាងច្រើនដែលត្រូវបានបោកប្រាស់ដោយឈ្មួញកណ្តាលខុសច្បាប់ ហើយនិងមិនដឹងពីផ្លូវគ្រោះថ្នាក់ ។

សេចក្តីថ្លែងការណ៍បន្តថា រដ្ឋាភិបាលក្នុងតំបន់ បានចុះប្រតិបត្តិកសង្រ្គោះអាយុជីវិត ចាប់តាំងពីឧបទ្ទេវហេតុកើតឡើង ហើយនៅពេលនេះ អ្នកដែលរងរបួស កំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ Doubtee Referral ។

សូមបញ្ជាក់ថា ប្រទេសអេត្យូពី គឺជាចំណុចចាកចេញដ៏សំខាន់មួយសម្រាប់ផ្លូវ Eastern Route ដែលក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន និងក្រុមជនអន្តោប្រវេសន៍ ចាកចេញពីអាហ្វ្រិកខាងកើត រួមទាំងប្រទេសសូម៉ាលី អេត្យូពី អេរីទ្រី និងជីប៊ូទី ដើម្បីស្វែងរកការងារធ្វើនៅបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm