កងទ័ពអាកាសអារ៉ាប៊ីសាអ៊ូឌីត បានវាយឆ្មក់ស្រុកកំណើតរបស់មេដឹកនាំ STC នៅភាគខាងត្បូងប្រទេសយេម៉ែន

2026/01/08 12:46:50 am        70

យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត បានវាយឆ្មក់ស្រុកកំណើតរបស់លោក Aidarous Al-Zubaidi មេដឹកនាំក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) នៅក្នុងខេត្ត Al-Dhalea ភាគខាងត្បូងប្រទេសយេម៉ែន នៅព្រឹកថ្ងៃពុធនេះ។

មន្ត្រីសន្តិសុខក្នុងស្រុកម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការវាយឆ្មក់នេះ មានភាពខ្លាំងក្លា ដោយការវាយប្រហារចំនួន ១៤ ដង ត្រូវបានធ្វើឡើង ក្នុងរយៈពេលខ្លី។  

មន្ត្រីរូបនេះបាននិយាយថា យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត នៅតែធ្វើការហោះហើរយ៉ាងទូលំទូលាយ និងរយៈកម្ពស់ទាបឆ្លងកាត់ស្រុកជាច្រើននៃខេត្ត Al-Dhalea និងតំបន់ជិតខាងមួយចំនួនទៀត។

អ្នកស្រុកបានប្រាប់ស៊ីនហួថា ការផ្ទុះដ៏ខ្លាំងក្លាជាបន្តបន្ទាប់ ត្រូវបានគេឮ ហើយបានធ្វើឲ្យញ័ររញ្ជួយនៅទូទាំងសង្កាត់លំនៅឋានក្បែរនោះ។ ពុំមានរបាយការណ៍ផ្លូវការអំពីអ្នកស្លាប់ និងរបួស ត្រូវបានផ្តល់ភ្លាមៗនោះទេ។

ការវាយប្រហារនេះ បានកើតឡើង នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Al-Zubaidi បានចាកចេញពីទីតាំងដែលគេស្គាល់របស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Aden។ លោកមិនបានឡើងយន្តហោះដែលបានគ្រោងទុកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងការពិភាក្សាអំពីស្ថានភាពនៅភាគខាងត្បូងប្រទេសយេម៉ែន ហើយផ្ទុយទៅវិញបានផ្លាស់ទៅទីតាំងដែលគេមិនស្គាល់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm