នៅថ្ងៃពុធនេះ ព្រិលធ្លាក់យ៉ាងក្រាស់ បានប្រែក្លាយទីក្រុងប៉ារីសប្រទេសបារាំង ទៅជាដែនដីសក្បុស នៅថ្ងៃទី ៣នៃអាកាសធាតុត្រជាក់ដ៏កម្រធ្វើឲ្យបង្អាក់ការធ្វើដំណើរតាមរថភ្លើង និងការកកស្ទះចរាចរណ៍ ។ជើងហោះហើរកាន់តែច្រើន នឹងត្រូវលុបចោល កាលវិភាគរថភ្លើងនឹងកាន់តែយឺតយ៉ាវហើយផ្លូវថ្នល់ នឹងត្រូវបិទ ដោយសារព្រិលក្រាស់ៗនៅទូទាំងទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈអាកាសធាតុរដូវរងា ត្រូវបានព្យាករថានឹងកាន់តែអាក្រក់ទៅៗ ដែលនាំមកនូវព្រិលធ្លាក់ខ្លាំងជាងមុនបន្ទាប់ពីបានរំខានដល់ការធ្វើដំណើរអស់ជាច្រើនថ្ងៃមកនេះ ។

ទីភ្នាកងារឧតុនិយមបារាំង Meteo France បានព្រមានថា ព្រិលធ្លាក់នឹងបន្តមាននៅទូទាំងតំបន់ភាគខាងជើងប្រទេសដោយពួកគេបានចេញការព្រមានកម្រិតពណ៌លឿង ដែលជាកម្រិតខ្ពស់បំផុតទី ២ សម្រាប់តំបន់ចំនួន៣២ ។លោក Bruno Camy គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងប៉ារីសនិយាយថា វាពុំធ្លាប់កើតមានជាយូរមកហើយ លោកមិនចាំច្បាស់នោះទេ ពួកយើងធ្លាប់ជួបវាប្រហែលជានៅឆ្នាំ ២០០៩ ។ ព្រិលធ្លាក់លើកនេះ ពិតជាកម្រខ្លាំងណាស់ ។ប្រតិបត្តិករផ្លូវរថភ្លើង SNCF បានប្រកាសឲ្យដឹងពីការអាក់រអួសទូទាំងប្រទេសហើយគេហទំព័រតាមដានចរាចរណ៍ Sytadin បានគណនាការកកស្ទះចរាចរណ៍ចម្ងាយ៥៤១ នៅតាមផ្លូវ ក្នុងតំបន់ Ile-de-France របស់ទីក្រុងប៉ារីស៕
