កងទ័ពស៊ីរីប្រកាសថា ទីតាំងក្រុម SDF គឺជា «គោលដៅស្របច្បាប់» ដោយសារ «ការសម្លាប់រង្គាល»

2026/01/08 03:00:17 am        164


ទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា នៅថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) កងទ័ពស៊ីរី បានប្រកាសថា ទីតាំងយោធារបស់ក្រុមភេរវករ PKK/YPG ដែលកំពុងប្រតិបត្តិការក្រោមឈ្មោះ SDF នៅក្នុងតំបន់ Sheikh Maqsoud និង Ashrafieh នៃទីក្រុង Aleppo គឺជា «គោលដៅស្របច្បាប់» បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងរបស់ក្រុមនេះ និង «ការសម្លាប់រង្គាល» នៅក្នុងខេត្ត Aleppo។

ការប្រកាសនេះបានកើតមានឡើងបន្ទាប់ពីក្រុម SDF បានបន្តបាញ់ផ្លោងថ្មីសំដៅលើតំបន់លំនៅឋាន ក្នុងទីក្រុង Aleppo ដែលជាថ្ងៃទី២ នាព្រឹកថ្ងៃពុធនេះ។

មុននេះ សារព័ត៌មាន SANA បានឲ្យដឹងថា ការវាយប្រហារចុងក្រោយនេះ បានផ្តោតលើតំបន់ Al Suryan នៅភាគខាងជើងទីក្រុង Aleppo ខណៈដែលអង្គភាពកងទ័ពស៊ីរី បានប៉ះទង្គិចជាមួយក្រុមភេរវករ នៅតាមសមរភូមិជួរមុខ Castello និង Al Sheihan។

គួរបញ្ជាក់ថា ការបាញ់ផ្លោងនេះ បានធ្វើឡើងបន្ទាប់ពីមានការសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងធ្វើឲ្យរបួស ១៦នាក់ អំឡុងការវាយប្រហារជាបន្តបន្ទាប់របស់ភេរវករ SDF នៅទីក្រុង Aleppo កាលពីថ្ងៃអង្គារ។

អាជ្ញាធរប្រតិបត្តិការរបស់កងទ័ពស៊ីរី បានប្រាប់ឲ្យដឹងថា តំបន់ទាំង ២ នឹងត្រូវបានចាត់ទុកជាតំបន់គោលដៅរបស់យោធាស្របច្បាប់ បន្ទាប់ពីម៉ោង ៣រសៀល (ម៉ោងក្នុងស្រុក) (ត្រូវនឹងម៉ោង ១២ ម៉ោងសកល) ដោយអំពាវនាវឲ្យជនស៊ីវិលនៅឲ្យឆ្ងាយពីទីតាំងរបស់ក្រុម SDF និងប្រកាសហាមឃាត់ទាំងស្រុងមិនឲ្យមានការធ្វើដំណើរ នៅក្នុងតំបន់ទាំង២ ត្រឹមពេលនោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm