ការវាយប្រហារលើលីបង់ក្នុងសប្តាហ៍នេះ គឺជាការវាយប្រហារចុងក្រោយគេធ្វើឡើងដោយអ៊ីស្រាអែលលើប្រទេសជិតខាងខ្លួនមួយនេះ ហើយក្រុមអ្នកជំនាញនិយាយថា ការវាយប្រហារបែបនេះ អាចនឹងរារាំងដល់ការរំសាយអាវុធរបស់ក្រុមហេសប៊ូឡាជាក់ជាពុំខាននោះឡើយ ។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកឥតឈប់ឈរលើប្រទេសលីបង់ និងបើកការវាយប្រហារដោយយានដ្រូន បើទោះបីជាមានបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ក៏ដោយ ។
កងកម្លាំងស្តីទីអង្គការសហប្រជាជាតិនៅលីបង់(UNIFIL) បានចងក្រងឯកសារការបំពានបឈប់បាញ់ជាង ១ម៉ឺនលើកដោយអ៊ីស្រាអែល រួមទាំងការបំពានជើងអាកាស ៧.៥០០លើក និងការបំពានជើងគោក ២.៥០០លើក ។
យោធាអ៊ីស្រាអែលនៅតែបន្តផងដែរកាន់កាប់ ៥ចំណុច ក្នុងប្រទេសលីបង់ បើទោះបីជាពួកគេយល់ព្រមដកទាហានទាំងអស់របស់ពួកគេចេញក៏ដោយ ។
កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានចេញបញ្ជាឲ្យជម្លៀសពលរដ្ឋទាំងបង្ខំសម្រាប់ភូមិចំនួន ៤ នៅតំបន់ភាគខាងត្បូងលីបង់ និងតំបន់ជ្រលងភ្នំ Bekaa ស្ថិតនៅភាគខាងកើតលីបង់ មុនពេលពួកគេទម្លាក់គ្រាប់បែកនៅតំបន់នោះ ។
យោធាអ៊ីស្រាអែល និយាយថា ការវាយប្រហារនេះមានគោលដៅលើទីតាំងមានការជាប់ពាក់ព័ន្ធនឹងក្រុមហេសប៊ូឡា និងក្រុមជីវពលហាម៉ាសប៉ាឡេស្ទីន ។
កាលពីថ្ងៃអង្គារ អ៊ីស្រាអែល បានបើកការវាយប្រហារបន្ថែមទៀតលើតំបន់ភាគខាងត្បូងលីបង់ ដោយមានគោលដៅលើប្រតិបត្តិការរបស់ក្រុមហេសប៊ូឡា ។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤ពាន់នាក់ នៅប្រទេសលីបង់ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក ដែលជាផ្នែកមួយនៃសង្រ្គាមរបស់ពួកគេជាមួយក្រុមហេសប៊ូឡា ៕