លោក Zelenskyy ចង់បើកកិច្ចប្រជុំថ្មីជាមួយលោក Trump ខណៈបញ្ហាទឹកដីអ៊ុយក្រែន មិនទាន់ដោះស្រាយបាន

2026/01/08 05:23:34 pm        116

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ (៧ មករា) ថា លោកចង់បានកិច្ចប្រជុំថ្មីមួយផ្សេងទៀត ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ខណៈក្រុមមន្ត្រីរបស់ភាគីទាំងពីរ បន្តដោះស្រាយបញ្ហាធំៗចំនួនពីរ នោះគឺបញ្ហាទឹកដី និងរោងចក្រនុយក្លេអ៊ែរមួយ ដែលជាប់គាំងខ្លាំងបំផុតនៅក្នុងការចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

ទីក្រុងគីវ ស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ឱ្យធានាបាននូវកិច្ចព្រមពៀងសន្តិភាពឆាប់រហ័ស ប៉ុន្តែអ៊ុយក្រែន ចង់បានការធានាសន្តិសុខពីសម្ព័ន្ធមិត្ត ហើយកំពុងរុញច្រានបកទៅរុស្ស៊ីវិញ ដែលទាមទារឱ្យអ៊ុយក្រែន ប្រគល់តំបន់ Donetsk ភាគខាងកើតរបស់ខ្លួន និងបោះបង់ចោលការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។

ថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា លោកចង់ជួបជាមួយលោក Trump ម្តងទៀត ក្នុងពេលឆាប់ៗ ដើម្បីវាយតម្លៃពីភាពបើកចំហរបស់លោក ចំពោះសំណើអ៊ុយក្រែន ដែលថា ទីក្រុងវ៉ាស៊ីនតោន ធានាសន្តិសុខទីក្រុងគីវ លើសពី ១៥ឆ្នាំ ក្នុងករណីមានបទឈប់បាញ់។

មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានជំរុញលោក Trump ឱ្យបង្កើនសម្ពាធលើរុស្ស៊ី ដែលមិនសូវពេញចិត្តនឹងការជំរុញសន្តិភាពនេះប៉ុន្មានទេ ហើយកំពុងបន្តវាយប្រហារតាមអាកាសដ៏ធំរបស់ខ្លួនលើទីក្រុងនានា និងបណ្តាញថាមពលរបស់អ៊ុយក្រែន។

ការអំពាវនាវរបស់លោក Zelenskyy សម្រាប់ជំនួបថ្មីនេះ កើតឡើងស្របពេលមន្ត្រីអាមេរិក និងអ៊ុយក្រែន បានពិភាក្សានៅទីក្រុងប៉ារីស អំពីបញ្ហាទឹកដី និងជោគវាសនារបស់រោងចក្រនុយក្លេអ៊ែរធំជាងគេរបស់អឺរ៉ុប គឺ Zaporizhzhia ដែលលោកពិពណ៌នាថា ជាបញ្ហាដ៏លំបាកបំផុតទាំងពីរ ក្នុងកិច្ចពិភាក្សា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm