លោក Trump សន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីកូឡុំប៊ី បន្ទាប់ពីការគំរាមសកម្មភាពយោធា

2026/01/08 05:36:29 pm        139

រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគំរាមកំហែងសកម្មភាពយោធាដាក់ប្រទេសកូឡុំប៊ី លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ (៧ មករា) បាននិយាយថា ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់មេដឹកនាំកូឡុំប៊ី លោក Gustavo Petro ដើម្បីធ្វើទស្សនកិច្ចនៅសេតវិមាន ក្រោយពីមានកិច្ចសន្ទនាតាមទូរសព្ទមួយ ដែលពិភាក្សាអំពីទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបូហ្គោតា ស្របពេលភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង។

នោះជាកិច្ចសន្ទនាលើកដំបូងបំផុតរវាងប្រធានាធិបតីទាំងពីរ ចាប់តាំងពីលោក Trump បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ផ្តោតលើរដ្ឋាភិបាលកូឡុំប៊ី «ស្តាប់ទៅដូចជាល្អដែរ» សម្រាប់លោក បន្ទាប់ពីសកម្មភាពនៅវ៉េណេស៊ុយអេឡា។

លោក Trump បានសរសេរលើបណ្តាញសង្គមថា៖ ជាកិត្តិយសដ៏ធំធេងដែលបានពិភាក្សាជាមួយប្រធានាធិបតីកូឡុំប៊ី Gustavo Petro ដែលបានពន្យល់ប្រាប់លោក ពីស្ថានភាពគ្រឿងញៀន និងការមិនចុះសម្រុងគ្នាផ្សេងទៀត។ លោកបន្ថែមថា «ការរៀបចំកំពុងធ្វើឡើង» សម្រាប់កិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន រវាងរូបលោក និងលោក Petro ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានោះទេ។

លោក Petro បានប្រាប់អ្នកគាំទ្រនៅទីក្រុងបូហ្គោតាថា «មេដឹកនាំទាំងពីរបានជជែកតាមទូរសព្ទជាលើកដំបូង ចាប់តាំងពីលោក Trump បានក្លាយជាប្រធានាធិបតី” ដោយបន្ថែមថា លោកបានស្នើឱ្យមានការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញរវាងប្រទេសទាំងពីរ។

គួរឱ្យដឹងថា ទំនាក់ទំនងរវាងលោក Trump និងលោក Petro មានភាពត្រជាក់ស្រេបយ៉ាងខ្លាំង ចាប់តាំងពីប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ បានវិលត្រឡប់ទៅសេតវិមានវិញ។ លោក Trump បានចោទប្រកាន់ម្តងហើយម្តងទៀត ដោយគ្មានភស្តុតាងថា រដ្ឋបាលលោក Petro បានអនុញ្ញាតឱ្យមានលំហូរកូកាអ៊ីនជាបន្តបន្ទាប់ ចូលទឹកដីអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        233
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        275
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm