ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅស្ពាន Simon Bolivar ក្នុងទីក្រុង Cucuta ប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធ ទី៧ ខែមករា ដើម្បីធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយឆ្លើយតបទៅនឹងការសន្ទនារបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ក្រោមពាក្យស្លោកថា «កូឡុំប៊ីមានសេរីភាព និងមានដែនអធិបតេយ្យភាព»។

ទាំងពលរដ្ឋកូឡុំប៊ី និងពលរដ្ឋវ៉េណេស៊ុយអេឡា បានចូលរួមក្នុងបាតុកម្មនេះ ដោយអ្នកមួយចំនួនកាន់រូបថតរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងអតីតប្រធានាធិបតី លោក Hugo Chavez ខណៈក្រុមអ្នកតវ៉ាម្នាក់ស្លៀកពាក់ជាវីរបុរសឯករាជ្យ Simon Bolivar ដើម្បីតំណាងឱ្យការតស៊ូប្រឆាំងការគំរាមកំហែងដល់ដែនអធិបតេយ្យភាព។
ក្រុមបាតុករបានប្រើប្រាស់ម្ជុលនិងអំបោះ ដើម្បីដេរទង់ជាតិកូឡុំប៊ី និងវ៉េណេស៊ុយអេឡាបញ្ចូលគ្នាជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ការតវ៉ានៅទីក្រុង Cucuta បានធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការចល័តនៅក្នុងទីក្រុងនានារបស់ប្រទេសកូឡុំប៊ី រួមមានទីក្រុង Bogota, Cali និង ទីក្រុងMedellin បន្ទាប់ពីសេចក្តីប្រកាសកាលពីពេលថ្មីៗរបស់លោក Trump ទាក់ទងនឹងប្រទេសកូឡុំប៊ី និងប្រធានាធិបតីរបស់ប្រទេស គឺលោក Gustavo Petro។