អ៊ុយក្រែន ជំរុញការចូលជាសមាជិកសហភាពអឺរ៉ុប ខណៈស៊ីប ទទួលតំណែងជាប្រធានប្ដូរវេនរបស់ប្លុក

2026/01/08 06:44:51 pm        170

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធ (៧ មករា) បានជំរុញឱ្យមានវឌ្ឍនភាពកាន់តែខ្លាំងលើកិច្ចចរចាចូលជាសមាជិករបស់សហភាពអឺរ៉ុប សម្រាប់ទីក្រុងគីវ ហើយក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន បង្កើតការធានាសន្តិសុខដ៏រឹងមាំប្រឆាំងនឹងការវាយប្រហារឡើងវិញណាមួយរបស់រុស្ស៊ី និងទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ។

លោក Zelenskyy បានជួបជាមួយប្រធានាធិបតីស៊ីប លោក Nikos Christodoulides នៅទីក្រុងនីកូស៊ី និងមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ប្លុក ខណៈប្រទេសស៊ីប ចូលកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប ដែលមានរយៈពេល ៦ខែ។ ស៊ីប — ដែលមានទំនាក់ទំនងនយោបាយ និងវប្បធម៌ជិតស្និទ្ធជាប្រពៃណីជាមួយរុស្ស៊ី — បានគាំទ្រយ៉ាងពេញទំហឹងចំពោះទណ្ឌកម្មលើទីក្រុងមូស្គូ។

ក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ លោក Zelenskyy បាននិយាយថា “ភាគីទាំងពីរកំពុងខិតខំធ្វើការដើម្បីសម្រេចបានវឌ្ឍនភាព ឱ្យច្រើនតាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលនេះ លើការបើកកិច្ចចរចាជាបន្តបន្ទាប់ និងការចូលជាសមាជិកសហភាពអឺរ៉ុប របស់អ៊ុយក្រែន”។

អ៊ុយក្រែន បានដាក់ពាក្យស្នើសុំចូលរួមជាមួយប្លុកអឺរ៉ុប ក្នុងឆ្នាំ២០២២ ពោលគឺ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី បើកប្រតិបត្តិការយធាទ្រង់ទ្រាយធំរបស់ខ្លួនក្នុងខែកុម្ភៈ នៅឆ្នាំដដែលនោះ ដោយទីក្រុងគីវ ចង់ភ្ជាប់ចំណងខាងនយោបាយ និងសេដ្ឋកិច្ចទៅនឹងលោកខាងលិច។ អ៊ុយក្រែន បានជំរុញឱ្យមានវឌ្ឍនភាពលើជំហាននេះ ទោះបីជាសង្គ្រាមនៅតែក្ដៅគគុក ប៉ុន្ទែបានជួបនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រទេសសមាជិកប្លុកអឺរ៉ុប ហុងគ្រី ចំពោះដំណើរការនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm