លោក Trump អំពាវនាវឱ្យបង្កើនថវិកាយោធាអាមេរិក ដល់ចំនួន ១,៥ សែនកោដិដុល្លារ នៅឆ្នាំ២០២៧

2026/01/08 06:49:30 pm        174

កាលពីថ្ងៃពុធ (៧ មករា) លោកប្រធានាធិបតី Donald Trump បាននិយាយថា ថវិកាយោធាសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៧ គួរតែមានចំនួន ១,៥ សែនកោដិដុល្លារ នៅក្នុងតួលេខដ៏ខ្ពស់ជាងចំនួន ៩០១ពាន់លានដុល្លារ បច្ចុប្បន្ន ដែលត្រូវបានអនុម័តដោយសភាសម្រាប់ឆ្នាំ២០២៦នេះ។

ការបង្កើនណាមួយនៃថវិកាយោធាបែបនេះ នឹងតម្រូវឱ្យមានការអនុញ្ញាតពីសភា ដែលអាចនាំឱ្យមានបញ្ហាប្រឈមដ៏ឈឺក្បាលមួយ ខណៈសមាជិកបក្សសាធារណរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើនយ៉ាងស្ដួចស្ដើងបំផុត ទាំងក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។

ក្នុងសារមួយនៅលើបណ្ដាញសង្គម លោក Trump បាននិយាយថា លោកបានធ្វើការសម្រេចចិត្តលើការចំណាយលើយោធាឆ្នាំ២០២៧ ដ៏ច្រើនលើសលប់នោះ «បន្ទាប់ពីការចរចាដ៏យូរ និងលំបាក ជាមួយព្រឹទ្ធសមាជិក សមាជិកសភា រដ្ឋមន្រ្តី និងអ្នកតំណាងនយោបាយផ្សេងទៀត ជាពិសេសនៅក្នុងពេលវេលាដ៏លំបាក និងគ្រោះថ្នាក់ទាំងនេះ»។

ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ កងកម្លាំងអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro ចេញពីប្រទេសរបស់លោក ដោយផ្តួលរំលំមេដឹកនាំរូបនេះចេញពីអំណាច។ សេតវិមានក៏និយាយថា លោក Trump កំពុងពិភាក្សាពីជម្រើសសម្រាប់យកកោះ Greenland មកគ្រប់គ្រង រួមទាំងលទ្ធភាពប្រើប្រាស់យោធាអាមេរិកផងដែរ។ លើសពីនេះ លោក Trump បានដាក់ពង្រាយកងកម្លាំង ដើម្បីត្រួតពិនិត្យសុវត្ថិភាពទីក្រុងមួយចំនួននៅទូទាំងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm