លោកជំទាវ ចម និមល៖ ក្រសួងពាណិជ្ជកម្មនៅតែបោះជំហានយ៉ាងស្វាហាប់ពង្រឹងទីផ្សារចាស់ ពង្រីក​ទីផ្សារ​ថ្មី

2026/01/08 07:59:04 pm        320

លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួង​នៅ​តែ​បោះជំហានយ៉ាងស្វាហាប់តាមមាគាអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយ​បន្ត​ធ្វើ​សមាហរណ​កម្ម​ក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកស្របតាមចក្ខុវិស័យនិងអភិក្រម “ពង្រឹងទីផ្សារ​ចាស់​ ពង្រីកទីផ្សារថ្មី” ខណៈក្រសួង​នៅ​តែ​ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ដោយ​រក្សាស្ថេរភាពទីផ្សារក្នុងប្រទេសលើតម្លៃនៃទំនិញ ការលើកកម្ពស់គុណភាព សុវត្ថិភាព​ផលិតផល។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅ​ការងារ​ពាណិជ្ជ​កម្ម​ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៨ ខែមករានេះ លោកជំទាវរដ្ឋមន្រ្តី បាន​មានប្រសាសន៍ថា នៅក្នុង២០២៥ ការព្យាករណ៍សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,២​ភាគរយ ទំហំពាណិជ្ជកម្មសម្រេចបាន ៦៥,២០ពាន់លានដុល្លារ កើនឡើងក្នុងរង្វង់ ១៨​ភាគ​រយ ក្នុងនោះ ការនាំចេញក៏មានកំណើនកើនឡើង១៧ភាគរយផងដែរ។

លោកជំទាវ បានបន្តថា ទាំងអស់ខាងលើនេះ គឺជាលទ្ធផល​នៃ​ការ​ដាក់​ចេញ​នូវ​វិធានការ​ដ៏​មុត​ស្រួច​ជា​បន្តបន្ទាប់របស់រាជរដ្ឋាភិបាលនៅក្នុងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និង​ការ​នាំ​ចេញ​តាមរយៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវ៉ាក់តម្លៃ ពង្រឹងខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ តំបន់ និងសកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូ​វ​កិច្ច​សម្រួល​ពាណិជ្ជកម្មដែលអាចចូលរួមនៅក្នុងភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់​នៅ​ក្នុង​បរិបទ​ពាណិជ្ជក​ម្ម​ឌីជីថលផងដែរ។ លោកជំទាវ សង្ឃឹមថា មន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជ​ការ​គ្រប់​លំដាប់​ថ្នាក់ ​នឹងចូលរួមពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកចំណេះដឹង និងរួមគ្នា​រក​ដំណោះ​ស្រាយ​នៃ​បញ្ហា​ប្រឈម ព្រមទាំងទទួលបានយកនូវអនុសាសន៍ល្អៗ ដើម្បីយកទៅអនុវត្តន៍​ភារកិច្ច​រៀងៗ​ខ្លួនឱ្យទទួលបាននូវប្រសិទ្ធិភាពខ្ពស់ និងសម្រេចបាន​ជោគ​ជ័យ​បន្ថែម​ទៀត​ទៅ​តាម​ផែន​ការ និងទិសដៅដែលបានគ្រោងទុក។

លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានបន្ថែមទៀតថា ទោះបីជាពេលនេះ កម្ពុជាស្ថិត​នៅ​ក្នុង​បរិប​ទ​នៃ​ភាព​មិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពាណិជ្ជកម្មសកល ដោយមានការ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ពី​កត្តា​នយោបាយ និងសង្រ្គាមព្រមទាំងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក៏ក្រសួង​នៅ​តែ​បោះជំ​ហាន​យ៉ាង​ស្វាហា​ប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្ម។

យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញសំខាន់ៗរបស់កម្ពុជាលើការនាំចេញទៅទីផ្សារអន្តរជាតិ មាន​ដូចជា៖ វិស័យវាយនភណ្ឌ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបក​កង់​រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និង​ខ្សែ​ភ្លើង​និង​បង្គុំ​ខ្សែ​ភ្លើង​ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm