ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូអ៊ីតាលី Enea Bastianini បានយកឈ្នះការប្រកួតបើករដូវកាល MotoGP ២០២២ នៅលើទឹកដីកាតា។ កីឡាករវ័យ ២៤ឆ្នាំរូបនេះទើបតែឡើងមកប្រកួតប្រភេទ MotoGP នេះបានពីររដូវកាល ខណៈការប្រកួតចុងសប្តាហ៍កន្លងទៅដេញពីក្រោយកីឡាករអេស្ប៉ាញ Pol Espargaro ស្ទើរពេញមួយប្រកួត មុនពេលដែលអាចវ៉ាជែងបាននៅទីបញ្ចប់។

Espargaro មិនត្រឹមបាត់បង់តំណែងលេខ ១ ទេ ក៏ត្រូវធ្លាក់ដល់លេខ ៣ ក្រោយកីឡាករអាហ្វ្រិកខាងត្បូង Brad Binder ប្រជែងតំណែងលេខ ២ បាន។ ដោយឡែកអ្នកការពារតំណែងជើងឯកសញ្ជាតិបារាំង Fabio Quartararo ចាប់ផ្តើមរដូវកាលមិនបានល្អឡើយ ដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៩ ប៉ុណ្ណោះ និងជើងឯក ៦សម័យ Marc Marquez បានលេខ ៥។ ទីលានបន្ទាប់ MotoGP រដូវកាលនេះនឹងបន្តទៅទឹកដីឥណ្ឌូនេស៊ីថ្ងៃទី២០ ខែមីនានេះ៕
អត្ថបទ៖នាង សុភាវុធ