ហ្វូងកសិករបារាំង បន្តតវ៉ាទៅកាន់ទីក្រុងប៉ារីស ជុំវិញកំហឹងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

2026/01/08 09:29:23 pm        88

ប្រជាកសិករនៅប្រទេសបារាំង បានបន្តនាំគ្នាចេញធ្វើបាតុកម្ម ដោយបិទផ្លូវនៅទីតាំងជាច្រើនក្នុងទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ (៨ មករា) នេះ ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយមួយ ដែលសហភាពអឺរ៉ុប ត្រៀមខ្លួនចុះហត្ថលេខាជាមួយបណ្ដាប្រទេសអាមេរិកខាងត្បូង រួមទាំងការមិនពេញចិត្តផ្សេងទៀត។

កសិករមកពីសហជីពសម្របសម្រួលជនបទ (CR) បានអំពាវនាវឱ្យមានការតវ៉ានៅទីក្រុងប៉ារីស ស្របពេលមានកំហឹងប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្លុកអឺរ៉ុបនិងប្លុកអាមេរិកខាងត្បូង ឬគេស្គាល់ថា Mercosur។ កសិករភ័យខ្លាចថា កិច្ចព្រមព្រៀងទីផ្សាររួមនេះនឹងបង្កឱ្យមានការសម្រុកនាំចូលអាហារតម្លៃថោកទៅបារាំង ដែលនឹងប៉ះពាល់តម្លៃក្នុងស្រុក ហើយក៏មិនពេញចិត្តលើការដោះស្រាយមិនបានល្អរបស់រដ្ឋាភិបាល ក្នុងបញ្ហាជំងឺសត្វពាហនៈក្នុងស្រុក។

ត្រាក់ទ័ររាប់សិបគ្រឿងត្រូវបានចតចោលលើច្រាំងស្ទឹងសែន នៅខាងក្រោមប៉មតួអ៊ីហ្វែល ដោយរារាំងការចូលទៅកាន់កណ្តាលទីក្រុង។ ប្រជាកសិករបាននៅតែអាចនាំយកគ្រឿងចក្ររបស់ពួកគេទៅដល់កណ្តាលទីក្រុងប៉ារីសបាន ទោះបីជានគរបាលបារាំង បានដាក់បម្រាមយ៉ាងតឹងរ៉ឹងក៏ដោយ។

ការតវ៉ានេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានស្នើឱ្យផ្តល់មូលនិធិជាមុន ចំនួន ៤៥ពាន់លានអឺរ៉ូ ដល់កសិករ និងយល់ព្រមបន្ថយពន្ធនាំចូលលើជីមួយចំនួន ដើម្បីទាក់ទាញប្រទេសដែលស្ទាក់ស្ទើរក្នុងការគាំទ្រកិច្ចព្រមព្រៀងទីផ្សាររួមអាមេរិកឡាទីនមួយនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm