ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានានៅទូទាំងប្រទេសអ៊ីរ៉ង់ ជុំវិញវិបត្តិសេដ្ឋកិច្ចដែលកំពុងកើនឡើង ខណៈចៅក្រមជាន់ខ្ពស់របស់ប្រទេសនេះបានព្រមានអំពីសកម្មភាព ដោយចោទប្រកាន់អ្នកដែលញុះញង់ឱ្យមានភាពវឹកវរនេះថា «កំពុងធ្វើសកម្មភាពសម្របតាម» សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

នៅក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ក្រុមបាតុករបានដុតភ្លើង ខណៈមនុស្សរាប់ពាន់នាក់ទៀតបានចូលរួមដង្ហែក្បួននៅក្នុងទីក្រុងជាច្រើន។ វីដេអូពីភាគខាងត្បូងទីក្រុង Shiraz បានបង្ហាញកងកម្លាំងសន្តិសុខកំពុងបើកបររថយន្តកិនលើរបាំងតវ៉ាដែលសរសេរថា «យើងបះបោរដោយសារតែភាពអត់ឃ្លាន»។

ការតវ៉ាចុងក្រោយ ដែលបច្ចុ្បន្ននេះស្ថិតនៅក្នុងសប្តាហ៍ទីពីរ បានកើតឡើងបន្ទាប់ពីប្រធានតុលាការ បាននិយាយថា នឹងគ្មានការអត់ឱនចំពោះអ្នកទាំងឡាយណាដែលជួយសត្រូវប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់នោះទេ។
លោកនិយាយថា «ប្រសិនបើនរណាម្នាក់ឡើងមកលើដងផ្លូវដើម្បីធ្វើកុបកម្ម ឬបង្កើតភាពអសន្តិសុខ ឬគាំទ្រក្រុមនេះ នោះគ្មានការលើកលែងណាមួយសម្រាប់ពួកគេទេ។ បញ្ហានេះច្បាស់លាស់ និងមានតម្លាភាព។ ពេលនេះពួកគេកំពុងធ្វើសកម្មភាពសម្របតាមសត្រូវរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់»។