ភ្នាក់ងារអន្តោប្រវេសន៍អាមេរិក បាញ់សម្លាប់ស្ត្រីម្នាក់ ដែលបង្កជាសង្គ្រាមពាក្យសម្ដីរវាងមន្រ្តី

2026/01/08 09:50:27 pm        89

ភ្នាក់ងារអន្តោប្រវេសន៍ម្នាក់របស់សហរដ្ឋអាមេរិក បានបាញ់សម្លាប់ស្ត្រីវ័យ ៣៧ ឆ្នាំម្នាក់ ក្នុងទីក្រុង Minneapolis កាលពីថ្ងៃពុធ (៧ មករា) ដែលហេតុការណ៍នេះ បានបង្កឱ្យមានសង្គ្រាមពាក្យសម្ដីយ៉ាងក្ដៅគគុកក្នុងចំណោមក្រុមមន្រ្តី ខណៈអាជ្ញាធរមូលដ្ឋានបានច្រានចោលការលើកឡើងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលអះអាងថា នោះជាការបាញ់ការពារខ្លួន។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក បាននិយាយថា ស្ត្រីរូបនោះឈ្មោះ Renee Nicole Good គឺជា «កុបករយ៉ាងហិង្សា» ដែលព្យាយាមបើករថយន្តបំបុកភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE)។ ប៉ុន្តែលោក Jacob Frey អភិបាលក្រុង Minneapolis បាននិយាយថា “នេះគឺជាការប្រើអំណាចដោយមិនប្រុងប្រយ័ត្នរបស់ភ្នាក់ងារ ដែលបណ្តាលឱ្យមានអ្នកស្លាប់” និងបានប្រើពាក្យសម្ដីធ្ងន់ៗប្រាប់ក្រុមមន្ត្រី ICE ឱ្យចាកចេញពីទីក្រុងនេះ។

ភ្នាក់ងារ ICE រាប់រយនាក់ ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងនេះ ជាផ្នែកមួយនៃការបង្ក្រាបទូទាំងប្រទេសរបស់សេតវិមាន លើអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងសារបង្ហោះមួយលើបណ្ដាញសង្គម លោក Trump បាននិយាយរិះគន់ខ្លាំងៗទៅលើស្រ្តីរូបនោះ ហើយថា មន្ត្រី ICE ម្នាក់ ត្រូវបានគេបើករថយន្តបំបុក «យ៉ាងព្រៃផ្សៃ»។

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បាននិយាយថា ស្ត្រីរូបនេះបាន «តាមដាន និងរារាំង» មន្ត្រីនគរបាលពេញមួយថ្ងៃ ហើយព្យាយាម «ប្រើយានយន្តរបស់ខ្លួនជាអាវុធ» ក្នុងការប៉ុនប៉ងបើកបំបុកមន្ត្រីនគរបាល ដែលជាទង្វើ «ភេរវកម្មក្នុងស្រុក» ខណៈភ្នាក់ងារសហព័ន្ធបានបាញ់ «ការពារខ្លួន» ក្នុងហេតុការណ៍នោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm