ស៊ែប៊ី៖ ពលរដ្ឋរុស្ស៊ីមួយក្រុមដែលកំពុងរស់នៅក្នុងប្រទេសស៊ែប៊ី ស្ថិតក្នុងចំណោមប្រជាជនរាប់រយនាក់កាលពីថ្ងៃអាទិត្យ បានទប់ទល់នឹងសីតុណ្ហភាពត្រជាក់ ដើម្បីប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៊ែលក្រាដ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន។

បុរសជនជាតិរុស្ស៊ីម្នាក់បានដុតលិខិតឆ្លងដែនរុស្ស៊ីរបស់លោក ដើម្បីបង្ហាញពីការប្រឆាំងចំពោះការឈ្លានពានលើអ៊ុយក្រែន។ ពលរដ្ឋមួយចំនួនទៀតកាន់ទង់ជាតិអ៊ុយក្រែន ខណៈស្រែកប្រឆាំងសង្គ្រាមនៅអ៊ុយក្រែន និងប្រឆាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោក Vladimir Nesimov បាននិយាយបន្ទាប់ពីដុតលិខិតឆ្លងដែនរបស់លោកថា ខ្ញុំមិនចង់ឲ្យមានអ្វីត្រូវធ្វើ ដែលរុស្ស៊ីកំពុងធ្វើនៅលើទឹកដីអ៊ុយក្រែន និងនៅលើពិភពលោកនោះទេ។ លោក Vladimir Nesimov និងភរិយារបស់លោកឈ្មោះ Evelina Nesimova បានធ្វើដំណើរទៅកាន់ទីក្រុង Belgrade ពីទីក្រុង Loznica ភាគខាងលិចប្រទេសស៊ែប៊ី ដើម្បីចូលរួមការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យ ដែលរៀបចំដោយសកម្មជនសន្តិភាព និងប្រជាជនរុស្ស៊ីកំពុងរស់នៅក្នុងប្រទេសស៊ែប៊ី។
លោកស្រី Evelina Nesimova បាននិយាយថា ប្តីប្រពន្ធរបស់គាត់បានផ្លាស់ពីទីក្រុងមូស្គូក្នុងឆ្នាំ២០១៤ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើតំបន់គ្រីមៀ។ មានការភ័យខ្លាចថា ភាពតានតឹងជុំវិញសង្គ្រាមនៅអ៊ុយក្រែនអាចផ្ទុះឡើងដល់តំបន់បាល់កង់ ដែលងាយនឹងកើតឡើងដែលបានឆ្លងកាត់សង្គ្រាមជនជាតិភាគតិច ជាបន្តបន្ទាប់នៅក្នុងទសវត្សឆ្នាំ១៩៩០៕
អត្ថបទ៖ ប៊ុនថន