ចិនបញ្ជាក់ថា កុំប្រៀបធៀបបញ្ហាកោះតៃវ៉ាន់ ជាមួយវ៉េណេស៊ុយអេឡា

2026/01/08 10:45:05 pm        235

អ្នកនាំពាក្យចិនដីគោក កាលពីថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) បានរំលឹកឡើងវិញថា បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រជាជនចិន ហើយមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ ដោយបានបញ្ជាក់ថា កុំធ្វើការប្រៀបធៀប រវាងកោះតៃវ៉ាន់ និងប្រទេសវ៉េណេស៊ុយអេឡា។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មាន លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានប្រាប់ថា៖ «សហរដ្ឋអាមេរិកបានប្រើកម្លាំងដោយឥតញញើត ប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យភាព ជាទង្វើដែលបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ រំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត ហើយជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការធ្វើបែបនេះ»។

គួរបញ្ជាក់ថា បន្ទាប់ពីមានការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី៣ ខែមករា អ្នករិះគន់ជាច្រើន នៅកោះតៃវ៉ាន់ បានប្រៀបធៀប រវាងកោះនេះ និងប្រទេសវ៉េណេស៊ុយអេឡា ដោយបង្កើតបានជាពាក្យចចាមអារ៉ាមថា ចិនដីគោកអាចនឹងចាត់វិធានការស្រដៀងគ្នានេះ។

ជាការឆ្លើយតប លោក Chen បានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់ គឺជាដែនដីរបស់ប្រទេសចិន ដោយសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រជាជនចិន ហើយមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីខាងក្រៅនោះឡើយ។

លោកបានបន្ថែមថា៖ «ប្រសិនបើកងកម្លាំងផ្តាច់ខ្លួន គឺឯករាជ្យតៃវ៉ាន់ ហ៊ានធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ន និងឆ្លងកាត់ខ្សែបន្ទាត់ក្រហម នោះយើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផ្ទាល់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm