ហុងគ្រី៖ កម្លាំងពហុជាតិ នៅអ៊ុយក្រែន ប្រថុយឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី

2026/01/08 11:06:26 pm        69

រដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) បានរិះគន់ផែនការរបស់អឺរ៉ុប ក្នុងការបង្កើតមជ្ឈមណ្ឌលយោធា នៅប្រទេសអ៊ុយក្រែន ដោយបាននិយាយថា ការធ្វើបែបនេះ «រុញអឺរ៉ុបឲ្យទៅកាន់តែកៀក» នឹងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។

លោក Peter Szijjarto បានលើកឡើងតាមរយៈបណ្ដាញសង្គម X ថា៖ «កាលពីម្សិលមិញ (ថ្ងៃអង្គារ) នៅទីក្រុងប៉ារីស សម្ព័ន្ធឆន្ទៈរួមបានធ្វើសំណើមួយផ្សេងទៀត ដែលរុញឲ្យអឺរ៉ុបខិតទៅកាន់តែកៀកនឹងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី»។

លោក Szijjarto បានកត់សម្គាល់ថា ប្រទេសហុងគ្រី នឹង «នៅក្រៅគម្រោងនេះ»។ លោកបានបន្ថែមថា៖ «យើងគាំទ្រកិច្ចចរចាសន្តិភាព រួមទាំងការចរចានៅកម្រិតខ្ពស់បំផុត រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយបដិសេធយ៉ាងម៉ឺងម៉ាត់នូវចំណាត់ការចុងក្រោយនេះ ដែលនឹងឆ្ពោះទៅរកការមានសង្រ្គាម»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចុះហត្ថលេខាលើសេចក្តីប្រកាសពីចេតនា នៅទីក្រុងប៉ារីស បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល «សម្ព័ន្ធឆន្ទៈរួម» នៅរដ្ឋធានីរបស់ប្រទេសបារាំង។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅទីក្រុងប៉ារីស ចក្រភពអង់គ្លេស និងបារាំង បានឲ្យដឹងថា ពួកគេនឹង «បង្កើតមជ្ឈមណ្ឌលយោធានៅទូទាំងប្រទេសអ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm