ស្នូកឃ័រ៖ កីឡាករស្នូកឃ័រលំដាប់លេខ ៤២ ពិភពលោក Joe Perry បានគ្រងជើងឯកស្នូកឃ័រ Welsh Open ជាលើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាករលំដាប់លេខ ៣ ពិភពលោក Judd Trump នៅវគ្គផ្តាច់ព្រ័ត្រ។

នេះជាជើងឯកស្នូកឃ័រក្នុងលំដាប់ Ranking លើកទី២ ប៉ុណ្ណោះក្នុងអាជីពរបស់ Joe Perry តាំងពីឈ្នះលើកដំបូងនៅឆ្នាំ២០១៥។ ក្នុងវ័យ ៤៧ឆ្នាំ Joe Perry ដែលចាប់ផ្តើមអាជីពស្នូកឃ័រដំបូងនៅឆ្នាំ១៩៩២ នៅពេលនេះឡើងមកឈរលេខ ២៣ ពិភពលោក។ ទម្រាំឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ Joe Perry មានដំណើរដ៏លំបាកដោយត្រូវឆ្លងកាត់កីឡាករខ្លាំងៗរួមមាន Mark Allen, Kyren Wilson, Ricky Walden និង Jack Lisowski និងចុងក្រោយយកឈ្នះ Judd Trump ដោយលទ្ធផល ៩-៥ហ្វ្រេមដើម្បីទទួលបានប្រាក់រង្វាន់ ៧ម៉ឺនផោនក្នុងនាមជាជើងឯក៕
អត្ថបទ៖នាង សុភាវុធ