ឆ្នាំ២០២៥ ច្រកទ្វាព្រំដែនអន្តរជាតិបាវិត ទទួលភ្ញៀវជាតិ និងអន្តរជាតិ​ធ្វើដំណើរ​ឆ្លង​កាត់​ជិត ២លាននាក់ មាន១៦០សញ្ជាតិ

2026/01/08 11:25:38 pm        506

លោក ពុធ សុភាកែវ មន្ត្រីជំនួយការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែ​មករា​ ឆ្នាំ២០២៦នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយៈពេល ១ឆ្នាំ ឆ្នាំ២០២៥ កន្លង​ទៅនេះ ច្រកទ្វារព្រំដែន បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូល មក​កម្ពុជា មានចំនួន ១លាន ៨សែន ០ ម៉ឺន ២ពាន់ ៧៤៧នាក់ ស្មើនិង១៦០សញ្ជាតិ បើប្រៀប​ធៀប​ទៅ​ឆ្នាំ២០២៤ ភ្ញៀវមានការកើនឡើង ចំនួន ២សែន ២ម៉ឺន ៤ពាន់ ០៤៨នាក់ ស្មើ​និង​១២.៤២%ក្នុងនោះមានភ្ញៀវបរទេសចូលសរុប ១លាន ៤សែន ៨ម៉ឺន ០ពាន់ ៨៣៣នាក់ មាន​១៥៩សញ្ជាតិ។

លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់​ពី​បំពេញ​កិច្ច​ការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយៈ​ពេល​១​ឆ្នាំ​២០២៥​នេះ​ដែរ ច្រកទ្វារព្រំដែន នូវបានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប១លាន ៧សែន ៧ម៉ឺន ១ពាន់ ៨២០នាក់ មាន១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅឆ្នាំ២០២៤ មានភ្ញៀវ​ចេញ​មាន​ការ​កើន​ឡើងមានចំនួន២សែន ៤ម៉ឺន ៦ពាន់៦៧៧នាក់ ស្នើនិង១៣.៩២%​ក្នុង​នោះ​ភ្ញៀវបរទេស​ចេញ​សរុប ១លាន ៤សែន ៥ម៉ឺន ៣ពាន់ ៣៤៣នាក់ ស្មើនិង១៦៧សញ្ជាតិ។

លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយៈពេល១ ឆ្នាំ​២០២​៥នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនប់​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល ទី១ ការងារសន្តិសុខល្អ ទី២ ច្រកទ្វារព្រំដែនគោកនៅភាគខាងលិច ត្រូវបាន​ភាគី​ថៃ​បិទ​មិន​អោយភ្ញៀវចេញចូល ពិសេសជាងនោះទៅ​ទៀត​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បញ្ជៀស​ទប់​ស្កាត់​ជំងឺ​ដង្កាត់ឆ្លងចូលសហគមន៍ និងពលរដ្ឋ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm