រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយកាលពីថ្ងៃពុធថា លោកមានការ ជឿជាក់ថា សមាជិកណាតូនៅតែរួបរួមគ្នា ហើយមានទំនុកចិត្តថា សម្ព័ន្ធភាពការពារជាតិ នឹងនៅតែដូចដើមដដែល។

លោក Wadephul បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងប៉ារីសជាមួយសមភាគីរបស់លោកមកពីប្រទេសឥណ្ឌា បារាំង និងប៉ូឡូញថា៖«សហរដ្ឋអាមេរិកបន្តគាំទ្រការការពារសម្ព័ន្ធមិត្ត ហើយក៏គាំទ្រសម្ព័ន្ធភាពរបស់ខ្លួន ជាមួយអឺរ៉ុបផងដែរ»។
លោកបានបន្ថែមថា៖«ខ្ញុំពិតជាមានជំនឿចិត្តថា យើងឈរជាមួយគ្នា ក្នុងឯកភាពដ៏ជិតស្និទ្ធបំផុត ហើយ សម្ព័ន្ធភាពយោធានេះ នឹងនៅតែដូចដើមជានិច្ច ពោលគឺសម្ព័ន្ធភាពការពារជាតិដ៏ជោគជ័យបំផុត នៅលើពិភពលោក»៕
