ឆ្នាំ២០២៥ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មសរុបចំនួនជាង ៦៥ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ

2026/01/08 11:34:47 pm        129

ភ្នំពេញ ៖ គិតត្រឹមបំណាច់ឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៦៥,២៤ពាន់លានដុល្លារ មានការកើនឡើង ១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

​ក្រសួងពាណិជ្ជកម្មនៅក្នុងខ្លឹមសារនៃសមិទ្ធផលការងារ ឆ្នាំ២០២៥ ដែលបានបង្ហាញនៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងនោះការនាំចេញ កម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ និងការនាំចូលសម្រេចបាន ៣៣,៩៦ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ។ ទំនិញសំខាន់ៗ ១០មុខរបស់កម្ពុជាដែលបាននាំចេញ មានដូចជា៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និងខ្សែភ្លើងនិងបង្គុំខ្សែភ្លើង។

នៅក្នុងពិធីបើកអង្គសន្និបាត លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យមន្រ្តីក្រោមឱវាទទាំងនៅក្នុងនិងក្រៅប្រទេស សូមមានការយកចិត្តទុកដាក់ តាមដានស្តាប់ការងារ គោរពនូវបទវិន័យឱ្យបានត្រឹមត្រូវ និងត្រង់យកព័ត៌មានទាំងអស់ដោយយកចិត្តទុដាក់ ជាឱកាសក្នុងការរៀនសូត្រនៅក្នុងឱកាសស្វែងយល់ និងទទួលបាននូវពុទ្ធិថ្មីៗថែមទៀត។ ហើយជាពិសេសតែម្តង គឺផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦នេះ ថាតើពាណិជ្ជកម្មកម្ពុជាចង់ដើរទៅណា? ធ្វើអ្វីខ្លះ? ជាដើម។

នៅក្នុងបទបង្ហាញស្តីពីលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងមិនត្រឹមតែយកចិត្តទុកដាក់ខ្លាំងលើវិស័យពាណិជ្ជកម្មអន្តរជាតិនោះទេ តែក្រសួងក៏បានយកចិត្តទុកដាក់ទៅលើវិស័យពាណិជ្ជកម្មក្នុងប្រទេសផងដែរ។ 

ទាក់ទងនឹងការលើកស្ទួយទីផ្សារក្នុងស្រុក ឯកឧត្តម បានគូសបញ្ជាក់ថា ក្រសួងបានផ្តោតសំខាន់លើការរក្សាឱ្យបាននូវស្ថេរភាពតម្លៃទំនិញសម្រាប់បម្រើជីវភាព និងទំនិញយុទ្ធសាស្រ្តដែលចរាចរណ៍លើទីផ្សារក្នុងស្រុក ដោយត្រូវរក្សាមិនឱ្យតម្លៃទំនិញឡើងខ្ពស់ព្រោះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមិនឱ្យធ្លាក់ខ្លាំងពេកព្រោះធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មនិងផលិតករ ខណៈ ការប្រើប្រាស់ផលិតផលក្នុងស្រុក និងការលើកស្ទួយផលិតផលខ្មែរត្រូវបានលើកស្ទួយ និងត្រូវបានជំរុញយ៉ាងទូលំទូលាយ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលនិន្នាការក្នុងចំណោមអ្នកប្រើប្រាស់ផលិតផលនៅលើទីផ្សារ គឺគាំទ្រផលិតផលខ្មែរជាជាងប្រើប្រាស់ផលិតផលបរទេសដែលជាការរីកចម្រើនមួយ ទាំងផ្នែកស្មារតី និងជាការរួមចំណែកសម្រាប់ជំរុញសហគ្រាសតូចនិងមធ្យមក្នុងស្រុកឱ្យមានកម្លាំងចិត្តក្នុងការផលិតទំនិញបន្ថែមទៀតដើម្បីបម្រើឱ្យទីផ្សារ៕

អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm