សារព័ត៌មាន NYT៖ លោក Trump បញ្ជាក់ថា ការត្រួតពិនិត្យ លើវ៉េណេស៊ុយអេឡា អាចមានរយៈពេលច្រើនឆ្នាំ

2026/01/08 11:49:17 pm        66

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា «មានតែពេលវេលាប៉ុណ្ណោះដែលនឹងបង្ហាញ» ថា តើសហរដ្ឋអាមេរិកនឹងបន្តការត្រួតពិនិត្យលើប្រទេសវ៉េណេស៊ុយអេឡារយៈពេលយូរប៉ុនណា នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន New York Times (NYT) នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) នេះ។

នៅពេលត្រូវបានសួរដោយសារព័ត៌មាន NYT ថា តើវានឹងមានរយៈពេល ៣ខែ ៦ខែ ១ឆ្នាំ ឬយូរជាងនេះ លោក Trump បានឆ្លើយតបថា៖ «ខ្ញុំនឹងនិយាយថា យូរជាងនេះ»។

លោក Trump បាននិយាយអំពីប្រទេសវ៉េណេស៊ុយអេឡាថា៖ «យើងនឹងកសាងវា (វេណេស៊ុយអេឡា) ឡើងវិញតាមរបៀបដែលផ្ដល់ប្រាក់ចំណេញបានច្រើន»។ លោកបានបន្ថែមថា៖ «យើងនឹងប្រើប្រាស់ប្រេង ហើយយើងនឹងទាញយកធនធានប្រេង។ យើងកំពុងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ ហើយយើងនឹងផ្តល់ប្រាក់ដល់ប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេត្រូវការយ៉ាងខ្លាំង»។

បើយោងតាមសារព័ត៌មាន NYT បានឲ្យដឹងទៀតថា លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិក កំពុង «មានភាពចុះសម្រុងគ្នាយ៉ាងល្អ» ជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នាពេលនេះ។

កាលពីថ្ងៃអង្គារ លោក Trump បានបង្ហាញផែនការ ដើម្បីចម្រាញ់ និងលក់ប្រេងរបស់វ៉េណេស៊ុយអេឡារហូតដល់ ៥០លានបារ៉ែល ដែលជាប់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្រោមការបិទខ្ទប់របស់សហរដ្ឋអាមេរិក ជាសញ្ញាមួយទៀតដែលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា ចាប់តាំងពីមានការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro អំឡុងការវាយឆ្មក់កាលពីចុងសប្តាហ៍កន្លងទៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm