ចិនអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរួមគ្នា ជាមួយប៉ាគីស្ថាន

2026/01/09 01:02:28 am        75

នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រឆាំងគ្រឿងញៀនរបស់ប្រទេសប៉ាគីស្ថាន ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (ទី៧ ខែមករា ឆ្នាំ២០២៦) រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ចិន លោក Wang Xiaohong បាននិយាយថា ប្រទេសចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប៉ាគីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្មទូរគមនាគមន៍។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងរបស់លោក លោក Wang បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង គួរតែត្រូវបានធ្វើឡើង ដើម្បី «ដោះស្រាយហានិភ័យ និងបញ្ហាប្រឈមផ្សេងៗប្រកបដោយប្រសិទ្ធភាព ហើយរួមគ្នាការពារសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់ប្រទេសទាំង២»។

ក្រុមសកម្មប្រយុទ្ធ នៅប៉ាគីស្ថាន បានវាយប្រហារជនជាតិចិនម្តងហើយម្តងទៀត ដែលកំពុងធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារដែលផ្តល់មូលនិធិដោយទីក្រុងប៉េកាំង នៅក្នុងប្រទេសអាស៊ីខាងត្បូង។ ការវាយប្រហារទាំងនេះ បានក្លាយជាប្រភពនៃភាពតានតឹងដ៏ធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ នាថ្ងៃព្រហស្បតិ៍នេះ ក្រសួងមហាផ្ទៃប៉ាគីស្ថានបានលើកឡើងថា ភាគីទាំង២ បានព្រមព្រៀងគ្នាបង្កើតក្រុមការងារសន្តិសុខរួមគ្នាប្រចាំត្រីមាស និងធ្វើកិច្ចប្រជុំប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោក Mohsin Naqvi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន បានឲ្យដឹងថា សន្តិសុខរបស់ជនជាតិចិន និងគម្រោងដែលផ្តល់មូលនិធិដោយទីក្រុងប៉េកាំង គឺជាអាទិភាពចម្បង ដោយបានបន្ថែមថា ទីក្រុងអ៊ីស្លាម៉ាបាដ កំពុងបង្កើតអង្គភាពការពារពិសេសមួយ នៅក្នុងរដ្ឋធានី និងស្វាគមន៍ជំនួយរបស់ចិន ដើម្បីដោះស្រាយជាមួយបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm