ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ចាប់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ១ ថៃ៣) រឹបអូសគ្រឿងញៀន ជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម ។
សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់អោយដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា , លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ (ក១១) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប បទល្មើសគ្រឿងញៀន ២គោលដៅផ្សេងគ្នា ។
គោលដៅទី១: នៅចំណុច ស្ថានីយ៍ប្រេង ឥន្ទន: តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ខ្លួនជន
សង្ស័យ ០១នាក់ រថយន្ត ១គ្រឿង និងសារធាតុញៀនប្រមាណជាង ៦០គីឡូក្រាម ។ គោលដៅទី២:នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យ ៣នាក់
រថយន្ត ២គ្រឿង និង អាវុធ ០៣ដើម ( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរី ពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៤ នាក់ ដែលត្រូវឃាត់ឃាត់ខ្លួន ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ (មានដីកាចាប់
ខ្លួន) មានគ្រឿងញៀនជាង ៦០គីឡូ ដែលចាប់បាន ។ ២-ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជន
ជាតិ ថៃ ។ ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ ។ ៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ ។
វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE)ទម្ងន់ សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម ។ -ហេរ៉ូអុិន (HEROIN) ទម្ងន់ សុទ្ធ ២១គីឡូ និង១២០ក្រាម ។ សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង ៨៧៩.៨៤ក្រាម។ -អាវុធ AK ១ដើម និងអាវុធខ្លី២ដើម - រថយន្ត ៣គ្រឿង ។ជនសង្ស័យ ព្រមទាំងវត្ថុតាង សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕អត្ថបទ ៖ តារាវុទ្ធី




