មន្រ្តីសហព័ន្ធអាមេរិក បើកការបាញ់ប្រហារនៅក្រុង Portland ខណៈកំហឹងនៅកន្លែងផ្សេងមិនទាន់រលត់

2026/01/09 05:43:19 pm        158

អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៨ មករា) ថា ភ្នាក់ងារអន្តោប្រវេសន៍សហរដ្ឋអាមេរិកម្នាក់ បានបាញ់ប្រហារលើបុរសម្នាក់ និងស្ត្រីម្នាក់ បណ្ដាលឱ្យរបួស នៅទីក្រុង Portland រដ្ឋ Oregon ដែលធ្វើឱ្យមន្ត្រីមូលដ្ឋានអំពាវនាវរកភាពស្ងប់ស្ងាត់ ដោយសារតែកំហឹងរបស់សាធារណជនកំពុងតែក្ដៅគគុក ចំពោះការបាញ់សម្លាប់ស្ត្រីម្នាក់នៅរដ្ឋ Minnesota កាលពីមួយថ្ងៃមុននោះ។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់ប្រហារនៅ Portland បានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ពេលដែលភ្នាក់ងារល្បាតព្រំដែនអាមេរិក កំពុងធ្វើការដើម្បីបញ្ឈប់យានយន្តគោលដៅមួយគ្រឿង។ សេចក្តីថ្លែងការណ៍បន្តថា អ្នកបើកបរ ដែលសង្ស័យថាជាសមាជិកជនអន្ធពាលជនជាតិវ៉េណេស៊ុយអេឡា បានព្យាយាម «ប្រើយានយន្តជាអាវុធ» ដោយបើកបំបុកភ្នាក់ងារទាំងនោះ។ ជាការឆ្លើយតប «ភ្នាក់ងារម្នាក់បានបាញ់ការពារខ្លួន» ហើយអ្នកបើកបរម្នាក់ និងអ្នកដំណើរម្នាក់នៅក្នុងនោះ បានបើកគេចខ្លួន។

នគរបាលក្រុង Portland បាននិយាយថា ការបាញ់ប្រហារកើតឡើងជិតគ្លីនិកមួយកន្លែង នៅភាគខាងកើតក្រុង ហើយបុរសនិងស្ត្រីរងរបួសនោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

ការបាញ់ប្រហារចុងក្រោយនេះ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភ្នាក់ងារសហព័ន្ធម្នាក់ មកពីអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ដែលជាទីភ្នាក់ងារដាច់ដោយឡែកមួយក្នុងក្រសួងសន្តិសុខមាតុភូមិ បានបាញ់សម្លាប់ស្ត្រីជាម្តាយវ័យ ៣៧ឆ្នាំម្នាក់ ដែលមានកូន ៣នាក់ នៅទីក្រុង Minneapolis ដែលនាំឱ្យមានសង្រ្គាមពាក្យសម្ដីរវាងមន្រ្តី និងការតវ៉ាផ្ទុះឡើងក្នុងចំណោមប្រជាជន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm