លោក Fauci​ ព្រមាន​ថា ​កុំ​ធ្វើ​ឲ្យ​មាន​កំហុស​ដូច​អឺរ៉ុប ខណៈ​កំពុង​ព្យាយាម​ទប់ស្កាត់​រលក​ទី​៣ ​នៃ​វីរុស​កូ​រ៉ូ​ណា​

2021/04/27 09:59:58 am        123

​អាមេរិក៖ លោក​វេជ្ជបណ្ឌិត Anthony Fauci​ បាន​ព្រមាន​ថា ​សហរដ្ឋអាមេរិក​ត្រូវតែ​ចៀសវាង​ពី​ការ​ធ្វើ​ឲ្យ​មាន​កំហុស​ដូច​អឺរ៉ុប​ ប្រសិនបើ​ខ្លួន​ចង់​មានឱកាស​រៀបចំ​ពិធី​អបអរសាទរ ទិវា​ឯក​រាជ្យ​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​សន្យា​កាលពី​សប្ដាហ៍​មុន​។

​លោក Fauci បាន​ប្រាប់​ទូរទស្សន៍ CNN កាលពី​ម្សិលមិញ​ថា វីរុស​កូ​រ៉ូ​ណា​នៅតែ​បន្ត​ឆ្លង​រាល​ដាល​ខ្លាំង​ពាសពេញ​សហរដ្ឋអាមេរិក​ ហើយ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​។​ នៅ​ពេល​ដែល​អ្នក​ឃើញ​ចំនួន​ករណី​ឆ្លង​ខ្ពស់​រហូតដល់ ៦០.០០០​នាក់​ក្នុង​មួយថ្ងៃ​ នោះ​គឺជា​ពេលវេលា​ងាយ​រង​គ្រោះ​បំផុត​ដែល​មាន​ការ​កើន​ឡើង​ ហើយ​វិធានការ​ចាស់ៗ​ត្រូវ​វិលត្រឡប់​មកវិញ​។ ​នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ ​នៅ​ក្នុង​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​កំពុង​ប្រឹងប្រែង​ទប់​ទល់ នឹង​ការ​ឆ្លង​រាលដាល​រលក​ទី​៣​ ដែល​ទំនងជា​បណ្ដាល​មក​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ងាយ​នឹង​ឆ្លង ​និង​សាហាវ​ជាង​វីរុស​មុន ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ទ្វីប​នេះ​កំពុង​ដើរ​យឺត​ជាង​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​ក្នុង​អត្រា​ចាក់​វ៉ាក់សាំង​។​

​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​មួយ​ចំនួន​គ្មាន​ជម្រើស​ អ្វី​ក្រៅពី​ការ​រឹត​បន្តឹង​វិធានការ​រឹតត្បិត​ជា​ថ្មី​ទៀត​។ ពាក់​កណ្ដាល​នៃ​តំបន់​ចំនួន ២០ របស់​ប្រទេស​អ៊ីតាលី​ រួម​ទាំង​ទីក្រុង​រ៉ូម​ មី​លែ​ន និង​ទីក្រុង​វេ​នី​ស​បាន​ឈាន​ដល់​ការ​បិទ​ជាថ្មី​នៅ​ថ្ងៃ​នេះ​ ដោយ​ប្រជាជន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន លើក​លែងតែ​ហេតុផល​ការងារ ​ឬ​សុខភាព​៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm