ខណ្ឌទួលគោក ជូន​ដំណឹង​ដល់​ពលរដ្ឋ​បញ្ឈប់​ការ​ប្រមាថ​លើសមត្ថកិច្ច​ក្នុង​ពេល​ចុះរៀបចំ​សណ្ដាប់ធ្នាប់តាមដងផ្លូវ

2022/03/08 12:56:59 am        2.3 K

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពបង្កការញុះញង់ រហូតមានការគប់ផ្លែឈើ និងជេរប្រមាថលើកម្លាំងសមត្ថកិច្ច ក្នុងពេលសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់។

រដ្ឋបាលខណ្ឌទួលគោក បញ្ជាក់ថា ប្រសិនបើបងប្អូននៅតែបន្តសកម្មភាព​ល្មើស​តទៅទៀត នឹង​ត្រូវប្រឈម​និងការឃាត់ខ្លួន ​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ។

អាជ្ញាធរតម្រូវឲ្យរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមរយៈសេចក្តី ណែនាំស្តីពីការរៀបចំ​សណ្តាប់​ធ្នាប់​តាមដងផ្លូវ និងការប្រើប្រាស់​ចិញ្ចើម​ផ្លូវសាធារណៈទាំងអស់​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បី​រក្សាសណ្តាប់ធ្នាប់ ​ចរាចរណ៍ លើក​កម្ពស់​សោភ័ណភាព​ទីក្រុង ព្រមទាំងកាត់បន្ថយ​បាន​ការកក​ស្ទះចរាចរណ៍ ​អនាម័យ ​បរិស្ថានល្អ។

កន្លងមករដ្ឋបាលខណ្ឌទួលគោក បាន​អនុវត្តវិធានការអប់រំដោយបានចេញនូវសេចក្តីជូនដំណឹង​ជា​ច្រើនលើកច្រើនសារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឲ្យបងប្អូនចូលរួម​ជាមួយអាជ្ញាធរ​នៅ​ក្នុងការអនុវត្តរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) នេះ។

ផ្ទុយទៅវិញបងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរ​យ៉ាង​អាណាធិបតេយ្យ​នៅ​លើចិញ្ចើមផ្លូវ ​និងទ្រង់ផ្លូវនេះដដែល ដូច្នេះ​រដ្ឋបាលខណ្ឌគ្មាន​ជំរើស​ណាក្រៅពីការអនុវត្តវិធាន​ការរដ្ឋបាល​ចំពោះ​បុគ្គល​ទាំងឡាយ ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹង​នានា​របស់រដ្ឋបាលខណ្ឌ​ដែលបានដាក់ចេញកន្លងមក។

ជាក់ស្ដែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួល គោក រួមជាមួយនឹងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការនគរបាលរាជធានី ភ្នំពេញ បាន​ចុះអនុវត្តនូវវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុវត្តវិធានការ​រដ្ឋបាល​មានជនមួយក្តាប់តូចបានធ្វើសកម្មភាព​ញុះញង់ និងរារាំង​កម្លាំងសមត្ថកិច្ច ​ដោយប្រើហិង្សា និង​យកសម្ភារៈផ្សេងៗ​គប់ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី ​និងកងកម្លាំង​ដែលកំពុងបំពេញភារកិច្ច។

លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើន​សកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន​ ដោយអ្នកខ្លះបានគប់ផ្លែឈើ ​និងជេរប្រមាថ ធ្ងន់ៗ​មក​លើមន្ត្រី នឹងកងកម្លាំងមានសមត្ថកិច្ច ​ព្រមទាំងបានយកសម្ភារៈផ្សេងៗ​មក​គរ​បិទ​កំណាត់ ផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ធ្វើឲ្យកកស្ទះ និងបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង។

រដ្ឋបាលខណ្ឌ ប្រកាសជូនដំណឹង​ដល់សាធារណជនទាំងអស់​មេត្តាជ្រាបជាព័ត៌មាន ពិសេសជន​ដែលបានប្រើហិង្សាកន្លងមក ​សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជាបទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។

ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm