សម្ដេច ម៉ែន សំអន ជួបសំណេះសំណាល និងចែកអំណោយជូនដល់ពលរដ្ឋភៀសសឹក គ្រួសារវីកងទ័ព និងវីរនគរបាល ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

2026/01/09 10:52:54 am        129

ស្វាយរៀង៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចុះជួប​សំណេះ​សំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរកងទ័ព និង​វីរ​នគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​មក​សួរ​សុខ​ទុក្ខ និងនាំយកនូវអំណោយរបស់សប្បុរសជន ជូនដល់បងប្អូនដោយផ្ទាល់ ប៉ុន្តែ​ក៏​មាន​ការ​សោក​ស្តាយ​ផងដែរ ចំពោះបងប្អូនត្រូវបានភៀសខ្លួន ចាកចេញពីផ្ទះសម្បែង បោះបង់ទីលំនៅ និង​ការងារបង្កបង្កើនផល ដោយសារតែការរំលោភបំពាន និងការឈ្លានពានក្នុងរយៈពេល ២១​ថ្ងៃ​កន្លង​ទៅនេះ។

សម្ដេចបានមានប្រសាសន៍ថា ស្ថានភាពនេះបានធ្វើឱ្យបងប្អូនជួបការលំបាកទាំងផ្នែកជីវភាព និង​ស្មារតី ប៉ុន្តែទោះជាយ៉ាងណា សម្តេចកិត្តិសង្គហបណ្ឌិត សូម​លើក​ទឹក​ចិត្ត​ឱ្យ​បង​ប្អូន​ទាំង​អស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែងសាមគ្គីគ្នាដូច និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទដែលទាក់ទង

ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥
2026/01/09 07:13:13 pm        1
លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភស្បៀងអាហារ ជូនវីរកងនគរបាលជាតិ និងកងទ័ពជាតិជួរមុខ
2026/01/09 07:04:59 pm        1
ឯកឧត្តម ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុច ដើម្បីបន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មឱ្យល្អប្រសើរឡើងថែមទៀត
2026/01/09 07:01:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំងឺមហារីកប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានឹងត្រូវស្លាប់ អំឡុងពេលរង់ចាំការព្យាបាល

2026/01/09 08:50:28 pm
​NGO៖ ស៊ូដង់ត្រូវការជំនួយបន្ទាន់ ខណៈសង្រ្គាមឈានដល់រយៈពេល ១ពាន់ថ្ងៃ
2026/01/09 08:39:23 pm
​អត្រាឃាតកម្មប្រចាំថ្ងៃធ្លាក់ចុះ ៤០ភាគរយ ក្រោមរដ្ឋបាលរបស់លោកស្រីប្រធានាធិបតី Sheinbaum
2026/01/09 08:38:27 pm
​ក្រុមឧទ្ទាមឃើដបដិសេធមិនដកចេញពីទីក្រុង Aleppo ខណៈអាមេរិកជំរុញឲ្យបញ្ចប់ការប្រយុទ្ធគ្នា
2026/01/09 08:11:40 pm
​នាយករដ្ឋមន្ត្រីអ៊ីតាលីជំរុញឲ្យអឺរ៉ុបជជែកជាមួយរុស្ស៊ី តែមិនឃើញពីការវិលត្រឡប់ចូលប្លុក G8 ឆាប់ៗទេ
2026/01/09 08:04:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/09 03:15:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/09 09:53:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/07 11:02:05 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am