កម្ពុជា-កូរ៉េ ចុះ MOU ចែករំលែកបទពិសោធន៍មួយចំនួន រវាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ

2026/01/09 06:06:58 pm        276

កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា (MOU) ចែករំលែកបទពិសោធន៍រវាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ ជាពិសេស ការបណ្ដុះបណ្ដាល ការសហការអនុវត្តកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងកិច្ចសហការនានា គាំទ្រដល់វិយោគិនជាជនជាតិ កូរ៉េនៅកម្ពុជា។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ និងឯកឧត្តម Lim Kwanghyun អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (Commissioner of National Tax Service, Republic of Korea) នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ៥-៨ ខែមករា ឆ្នាំ២០២៦ តំណាងរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) នៅ Seoul Regional Tax Office រដ្ឋធានីសេអ៊ូល សារធារណរដ្ឋកូរ៉េ។

ការចុះអនុស្សរណៈយោគយល់គ្នា (MOU) បានផ្ដោតលើចំណុចមានសារៈសំខាន់ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាង អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េរួមមាន៖ (១) ការចែករំលែកបទពិសោធន៍ រវាងរដ្ឋបាល សារពន្ធនៃប្រទេសទាំងពីរ, (២) ការផ្ដល់ការបណ្ដុះបណ្ដាលនិងសិក្ខាសាលាជូនដល់អ្នកជាប់ពន្ធនិងមន្ត្រីពន្ធដារ, (៣) ការសហការ អនុវត្តកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និង(៤) កិច្ចសហការនានា ក្នុងការគាំទ្រដល់វិយោគិនជាជនជាតិកូរ៉េ ដែល វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយ:ដំណើរទស្សនកិច្ចនេះដែ គណៈប្រតិភូកម្ពុជា ក៏ទទួលបាននូវការចែករំលែកនិងសិក្សារៀនសូត្រ អំពីមេរៀនបទ ពិសោធន៍ និងការអនុវត្តជាក់ស្ដែង ពីរដ្ឋបាលសារពើពន្ធកូរ៉េ ដោយផ្ដោតលើប្រធានបទសំខាន់ៗរួមមាន៖ ការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត AI & Big Data, ការប្រមូលផ្គុំទិន្នន័យ, បរិវត្តិកម្មឌីជីថលរដ្ឋបាលសារពើពន្ធ, ការគ្រប់គ្រង និងប្រើប្រាស់ ប្រព័ន្ធវិក័យប័ត្រអាករ (e-Tax invoice), និងការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យ និងរដ្ឋបាលអេឡិចត្រូនិចជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm