រុស្ស៊ីចោទអាមេរិកថាបានបង្កភាពតានតឹងខាងយោធា និងនយោបាយ ដោយការរឹបអូសនាវាដឹកប្រេង

2026/01/09 06:52:10 pm        104

រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍៨ មករាសប្ដាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានដុតបញ្ឆេះឲ្យមានភាពតានតឹង និងគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិជាមួយនឹងការរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីមួយគ្រឿង នៅមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីមួយថ្ងៃមុន។

សហរដ្ឋអាមេរិកបាននិយាយថានាវានេះបានដឹកជញ្ជូនប្រេងឲ្យរដ្ឋដូចជាវ៉េណេស៊ុយអេឡា រុស្ស៊ី និងអ៊ីរ៉ង់ ដោយរំលោភលើទណ្ឌកម្មរបស់លោកខាងលិច ហើយបានរឹបអូស បន្ទាប់ពីការវាយឆ្មក់របស់អាមេរិកបានផ្តួលរំលំសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ គឺលោក Nicolás Maduro នៅទីក្រុង Caracas។

ក្រសួងការបរទេសទីក្រុងមូស្គូបាននិយាយថា សកម្មភាពនេះនឹងបណ្តាលឱ្យមានភាពតានតឹងផ្នែកយោធា និងនយោបាយបន្ថែមទៀត ដោយបន្ថែមថាខ្លួនមានការព្រួយបារម្ភអំពី ឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើតស្ថានភាពវិបត្តិអន្តរជាតិកាន់តែធ្ងន់ធ្ងរ។

ការរឹបអូសរបស់សហរដ្ឋអាមេរិក បានកើតឡើង ខណៈទីក្រុងវ៉ាស៊ីនតោនមានការខកចិត្តចំពោះទីក្រុងមូស្គូ ជុំវិញវឌ្ឍនភាពតិចតួចលើការជំរុញការទូតរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

សហរដ្ឋអាមេរិក បានរឹបអូសនាវានេះប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថារូបលោក មិនសប្បាយចិត្ត ជាមួយសមភាគីរុស្ស៊ីរបស់លោកគឺលោក Vladimir Putin នោះទេ។

ទីក្រុងមូស្គូ និយាយថា នាវានោះកំពុងធ្វើដំណើរស្របតាមច្បាប់អន្តរជាតិ និងក្រោមការអនុញ្ញាតបណ្ដោះអាសន្នរបស់ច្បាប់រុស្ស៊ី ក្នុងការដឹកជញ្ជូនក្រោមទង់ជាតិរដ្ឋនៃ សហព័ន្ធរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm